(ភ្នំពេញ)៖ លោក ជា សុភ័ក្ត អគ្គនាយកធនាគារ SME Bank បានលើកឡើងពីយន្តការជួយដល់ SME ក្នុងវិស័យកម្មន្តសាល ក្នុងករណីរងសម្ពាធពន្ធ ពីសហរដ្ឋអាមេរិក ខណៈ SME​ Bank បានត្រៀមខ្លួនរួចរាល់ ក្នុងការជួយដល់ SME ប៉ុន្ដែជួយក្នុងកម្រិតមួយទៅតាមលទ្ធភាព។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា សុភ័ក្ត អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ​ជំរុញឥណទាន​គាំទ្រ​ដល់​អាជីវកម្ម​ក្នុង​ស្រុក ក្រោម​សម្ពាធពន្ធ​អាមេរិក» ក្នុងកម្មវិធី FRESH BUSINESS។

លោក ជា សុភ័ក្ត បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឲ្យមានលទ្ធភាព ក្នុងការប្រកួតប្រជែងជាមួយគេបាន ត្រូវចាំបាច់ដោះស្រាយនូវបញ្ហាប្រឈមរបស់ SME រាល់ទាំងបញ្ហានៃការកង្វះឥណទាន ដែលនេះជាតួនាទីចំបងរបស់ធនាគារ»

បន្ថែមពីនោះទៀត លោក ជា សុភ័ក្ត បានលើកឡើងថា បើសិនជាមាន SME ដែលខ្លាំងបានន័យថា តួនាទី SME ក៏ជួយទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ពីព្រោះថា អ្នកវិនិយោគ មិនអាចធ្វើគ្រប់រឿងបាននោះទេ គឺអ្នកវិនិយោគត្រូវការអ្នកក្នុងស្រុក ដើម្បីជួយគាំទ្រពួកគាត់ ធ្វើឲ្យថ្លៃដើមគាត់ទាប៕

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ជា សុភ័ក្ត៖