(ភ្នំពេញ)៖ គិត​ត្រឹម​ឆ្នាំ​២០២៥ ទំនាក់ទំនង​កម្ពុជា​និង​ជប៉ុន មាន​រយៈ​ពេល​ ៧២ឆ្នាំ ក្នុង​នោះប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​និងជប៉ុន ប្ដេជ្ញាចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាត់​តែ​ស៊ីជម្រៅ តាម​រយៈ​នៃ​ការ​ផ្លាស់ទស្សនៈកិច្ច​ផ្លូវការ ​រវាង​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​​ពីរ។​ ក្រៅ​ពី​នេះ ប្រទេស​កម្ពុជា​បានទទួល​ការ​ជួយ​ជ្រោមជ្រែង ពី​ប្រទេស​ជប៉ុន តាម​រយៈការ​ផ្ដល់​កម្ចី​ការ​ប្រាក់ទាប ជំនួយ​ឥតសំណង និង​ជំនួយ​ផ្នែក​បច្ចេកទេស​ ដើម្បី​អភិវឌ្ឍន៍កម្ពុជា​កាន់​តែ​រី​ក​ចម្រើន។​

គិត​ត្រឹម​ឆ្នាំ​២០២៣ ជប៉ុន​ជា​អ្នក​​ផ្ដល់​ប្រាក់​កម្ចី​ការ​ប្រាក់ទាប​បំផុត​ដល់​កម្ពុជា ឈរលើ​លំដាប់ទី២ និង​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទី​៥របស់​កម្ពុជា។ បន្ថែម​លើ​នេះ កម្ពុជា​​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ជប៉ុន​កាត់​តែ​ច្រើន នា​ពេល​ដ៏​ខ្លី​ខាង​មុខនេះ៕

លោក អាន ស៊ីថាវ អ្នក​ស្រាវជ្រា​វព័ត៌មាន​សេដ្ឋកិច្ច​ ពន្យល់រឿង​នេះ​ដូច​តទៅ៖