(ភ្នំពេញ)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ កម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» បានរៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ ស្តីពី «ទិសដៅរបស់​សមាគម​ធនាគារនៅកម្ពុជា លើ​យុទ្ធនាការ​កាត់​បន្ថយហានិភ័យ​ Cyber Security នៅ​កម្ពុជា» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ លោក ហេង កូយ ប្រធានចាត់ការទូទៅសមាគម​ធនាគារនៅកម្ពុជា និងសម្របសម្រួលកម្មវិធីដោយលោក អាន ស៊ីថាវ ដែលកម្មវិធីនេះ គាំទ្រដោយសមាគមធនាគារនៅកម្ពុជា។

សូមរង់ចាំទស្សនាកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃសុក្រ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕