(ភ្នំពេញ)៖ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា ជាការល្អប្រសើរប្រសិនបើយើងចាប់ផ្ដើមធ្វើអាជីវកម្ម ប៉ុន្ដែជាហានិភ័យប្រសិនបើការធ្វើអាជីវកម្ម មិនមានការសិក្សាច្បាស់លាស់ មិនមានចំណេះជំនាញ ធ្វើឆ្បោលៗ ធ្វើតាមគ្នា មិនយូរទេអាជីវកម្មនឹងប្រឈមនឹងការបិទទ្វារ។

ការលើកឡើងរបស់លោកបណ្ឌិត ធួន ស៊ីណាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការទាក់ទាញភ្ញៀវទេសចរកម្ពុជា នៅរដូវកាលបៃតង (Green Season)»

លោកបណ្ឌិត ធួន ស៊ីណាន បានថ្លែងឲ្យដឹងថា ការចាប់ផ្ដើមដែលមាននិរន្ដរភាព ត្រូវចាប់ផ្ដើមដោយមានភាពច្បាស់លាស់ ជាការពិតប្រជាពលរដ្ឋកម្ពុជា មិនសូវចាប់ផ្ដើមដោយការលំបាកនោះទេ ច្រើនតែចាប់ផ្ដើមដោយភាពងាយស្រួល ដូច្នេះហើយបានម្ចាស់សណ្ឋាគារនៅតាមខេត្តសៀមរាប ឬតាមបណ្ដាប្រទេសមួយចំនួនច្រើន តែជាជនជាតិបរទេស មិនសូវមានខ្មែរនោះទេ។

លោកបណ្ឌិតបានបញ្ជាក់ថា កត្តាមួយទៀតនោះ គឺប្រជាជនកម្ពុជាយើង ច្រើនតែចាប់ឱកាសក្រោយគេ មួយទៀតការចាប់ផ្ដើមអាជីវកម្ម ច្រើនតែធ្វើតាមក្រោយគេ, ធ្វើតាមគ្នា, មិនចេះចំណេះជំនាញ មិនបានសិក្សាពីកត្តាហានិភ័យនោះទេ បង្ករឲ្យការបើកអាជីវកម្មឈានដល់ការបិទទ្វា៕​

សូមស្ដាប់ការបកស្រាយរបស់លោក ធួន ស៊ីណាន៖