(ភ្នំពេញ)៖ លោក ហេង កូយ ប្រធានចាត់ការទូទៅសមាគមធនាគារនៅកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលនិយមប្រើប្រាស់ទូទាត់ប្រាក់តាម QR Code ត្រូវផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់ ទាំងឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ លេខគណនី ជៀសវាងការទូទាត់ខុស និងរងការឆបោកផ្សេងៗ។
លោកបានលើកឡើងថា បច្ចុប្បន្ននេះ សន្ទុះនៃការទូទាត់ប្រាក់តាម QR Code កំពុងតែពេញនិយមនៅកម្ពុជា ដែលមានការទូទាត់ស្ទើគ្រប់ពេលនៃការទិញទំនិញ។ ហេតុដូច្នេះហើយ សូមមានការប្រុងប្រយ័ត្ននៅពេល ស្កែន តាម QR Code ត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់ ព្រោះកន្លងមកក៏មានករណីឆបោកតាមរយៈករណីនេះដែរ។មួយវិញទៀត នៅពេលដែលចង់ផ្ទេរប្រាក់ទៅសាច់ញាតិ ឬអ្នកណាម្នាក់ដែលមានទុក្ខ នៅពេលដែលគេផ្ញើមកឬក៏បង្ហោះនៅលើបណ្តាញសង្គមក៏ក៏តែមានការប្រុងប្រយ័ត្ន ក្នុងការសម្រេចចិត្តមុនពេលផ្ទេរផងដែរ។
លោក ហេង កូយ គូសបញ្ជាក់បែបនេះ ធ្វើក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ទិសដៅរបស់សមាគមធនាគារនៅកម្ពុជា លើយុទ្ធនាការកាត់បន្ថយហាភិភ័យ Cyber Security នៅកម្ពុជា»៕
សូមស្តាប់ការពន្យល់បន្ថែមរបស់លោក ហេង កូយ ដូចតទៅ៖