(ភ្នំពេញ)៖ លោក ហេង កូយ ប្រធានចាត់ការទូទៅសមាគមធនាគារនៅកម្ពុជា លើកឡើងថា ក្នុងគោលដៅជំរុញការអប់រំទាក់ទងនឹងសន្តិសុខសាយប័រ សមាគមធនាគារនៅកម្ពុជា បានចងក្រងរូបភាព និងសកម្មភាពជាក់ស្តែង ដែលប្រជាពលរដ្ឋធ្លាប់រងគ្រោះដោយការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ពន្យល់ប្រជាពលរដ្ឋឱ្យងាយយល់ និងចេះការពារខ្លួន។

លោកបានឱ្យដឹងថា ការចងក្រងករណីទាំងនេះ ត្រូវបានកត់ត្រាងនៅក្នុងសៀវភៅសុវត្ថិភាពសហគមន៍ ដោយមានករណីនៃការឆបោក ជិត២០ករណី។ ហើយសៀវភៅនេះបានប្រើប្រាស់ភាសា និងរូបភាពងាយៗ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ ពីរូបភាពនៃការបោកបញ្ឆោត និងងាយស្រួលបង្កាខ្លួនមិនឱ្យចាញ់បោកគេ។ សៀវភៅបាននិងកំពុងផ្សព្វផ្សាយក្នុងខេត្តចំនួន៤ និងគ្រោងបន្តពង្រីកផ្សព្វផ្សាយនៅតាមបណ្តាខេត្តផ្សេងទៀតផងដែរ។

លោក ហេង កូយ គូសបញ្ជាក់បែបនេះ ធ្វើក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ទិសដៅរបស់សមាគមធនាគារនៅកម្ពុជា លើយុទ្ធនាការកាត់បន្ថយហាភិភ័យ Cyber Security នៅកម្ពុជា»

សូមស្តាប់ការពន្យល់បន្ថែមរបស់លោក ហេង កូយ ដូចតទៅ៖