(ភ្នំពេញ)៖ លោកស្រី ឈិន ចំរើន ប្រធានក្រុមហ៊ុន PGL Import Export បានគូសបញ្ជាក់ថា កសិករដាំដុះបន្លែនៅក្នុងស្រុក គឺមានការសប្បាយចិត្ដជាខ្លាំង ពេលដែលគ្មានបន្លែនាំចូលពីប្រទេសថៃ ដោយសារតែថៃ បានបិទច្រកទ្វាព្រំដែនអន្ដរជាតិជាមួយកម្ពុជា ដោយឯកតោភាគី។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ឈិន ចំរើន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ដំណោះស្រាយបញ្ហាកសិផល ក្នុងគ្រាដែលមានវិវាទព្រំដែនកម្ពុជា-ថៃ» ក្នុងកម្មវិធី FRESH BUSINESS។
លោកស្រី ឈិន ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលដែលថៃបិទ ប្រជាកសិករយើង គាត់សប្បាយចិត្ដ ដោយមិនសប្បាយចិត្ដតិចតូចនោះទេ គឺសប្បាយចិត្ដច្រើន ព្រោះគាត់គិតថា អត់មានគូរប្រកួតប្រជែង មកប្រកួតប្រជែងទីផ្សារក្នុងស្រុកទៀតនោះទេ»។
លើសពីនោះទៀត លោកស្រី ឈិន ចំរើន បានឲ្យដឹងថា ក្នុងនាមជាអ្នកដឹកនាំផ្នែកបន្លែមួយរូប លោកស្រីអាចបញ្ជាក់ថា កម្ពុជាមិនមានការខ្វះខាតបន្លែនោះទេ ដោយសារកសិករនាពេលបច្ចុប្បន្ន មានការដាំដុះច្រើន ហើយតាំងពីមុនមក ក៏មានការដាំដុះច្រើនផងដែរ៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោកស្រី ឈិន ចំរើន៖