(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន និងពិចារណាឱ្យបានល្អិតល្អន់ ចំពោះគណនី Telegram ក្លែងក្លាយ យកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីកៀរគរការវិនិយោគ ដែលសន្យាផ្តល់ផលចំណេញខ្ពស់។
លោកបានលើកឡើងថា មិនមានថ្នាក់ដឹកនាំជាន់ខ្ពស់រូបណា បង្កើតគណនី Telegram ដើម្បីកៀគរ វិនិយោគនោះទេ។
តែយ៉ាងនេះក្តី លោកកត់សម្គាល់ ករណីនៃការចាញ់បោកក្រោមគម្រោងវិនិយោគតាមអនឡាញ មិនមែនដោយសារឃើញរូបភាពថ្នាក់ដឹកនាំនោះទេ ភាគច្រើនគឺដោយសារគាត់ឃើញថា គាត់ឃើញពីអត្ថប្រយោជន៍ ឬការប្រាក់ខ្ពស់។
ឧត្តមសេនីយ៍ទោ សុខ នីត្យា លើកឡើងបែបនេះ ធ្វើឡើងក្នុង កម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការលួច គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនតាមប្រព័ន្ធបច្ចេកវិទ្យា»៕
សូមទស្សនាការលើកឡើងរបស់ឧត្តមសេនីយ៍ទោ សុខ នីត្យា ដូចតទៅ៖