(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែងឲ្យដឹងថា កន្លងមកមានសំណួរចោទសួរជាច្រើនលើបញ្ហាថា ពេលយើងយកគណនីបណ្តាញសង្គមមកគ្រប់គ្រងបានវិញ តើគួរតែបន្តប្រើ ឬក៏ត្រូវបោះបង់ចោល?

ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងបន្ដថា «ចំណុចនេះ គឺអាស្រ័យលើសាមីខ្លួន និយាយចំពោះយោបលខ្ញុំវិញ ប្រសិនបើ មិនមានបញ្ហាទាក់ទននឹងផ្លូវច្បាប់នោះទេ ខ្ញុំគិតថាអាចបន្ដប្រើប្រាស់បាន ប៉ុន្ដែនៅពេលមានបញ្ហាគេលួចគ្រប់គ្រងគណនីម្ចាស់សាមីខ្លួន តែងតែផ្សព្វផ្សាយថា មានគេលួចយកគណនីរបស់ខ្លួន ដូច្នេះពេលយកបានយើងជូនដំណឹងជាថ្មីថា ទទួលបានការគ្រប់គ្រងវិញហើយ អាស្រ័យដូច្នេះប្រើ ឬបញ្ឈប់គឺលើសាមីខ្លួនប៉ុណ្ណោះ»។

ឧត្តមសេនីយ៍ទោបានបញ្ជាកថា ចំពោះការយកគណនីយត្រឡប់មកវិញ ត្រូវធ្វើយ៉ាងណា ដើម្បីឲ្យមានសុវត្ថិភាព ចៀសវាងបញ្ហាដដែលកើតឡើងគឺ ត្រូវដាក់លេខកូដសំងាត់២ជាន់ (Authenticator ឬ Two Step) ដែលកន្លងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែផ្សព្វផ្សាយណែនាំរួចរាល់ហើយ ចំពោះការដាក់លេខកូនសំងាត់នេះ។

សូមស្ដាប់ការបកស្រាយពន្យល់របស់ឧត្តមសេនីយ៍ទោ សុខ នីត្យា ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការលួច គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនតាមប្រព័ន្ធបច្ចេកវិទ្យា» ខាងក្រោមនេះ៖