(ភ្នំពេញ)៖ ក្រោយព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ នៅមិនទាន់មានភាពវិជ្ជមាននៅឡើយ រហូតដល់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកកាន់មាតុភូមិកំណើតវិញ ខណៈកម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មលើវិស័យជាច្រើន។
នៅថ្ងៃនេះអង្គភាពព័ត៌មាន Fresh News មានកិច្ចសម្ភាសពិសេសជាមួយនឹង លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាល ពាក់ព័ន្ធនឹងការវិវត្តស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ចំពោះការវិលត្រឡប់របស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ៕
សូមទស្សនាកិច្ចសម្ភាសទាំងស្រុងរវាងកញ្ញា រួម ឆាដា និងលោក ស៊ុន មេសា ដូចតទៅ៖