(ភ្នំពេញ)៖ លោក មៀវ សុខទ្រី ប្រធានសមាគម​អ្នក​ផលិត​ចំណីអាហារកម្ពុជា បានគូសបញ្ជាក់ថា ស្បៀងសម្រាប់បំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃ ដូចជាអង្ករ និងទឹកត្រី​ មិនមានការឡើងថ្លៃទេ ដោយសារការផ្គត់ផ្គង់គ្រប់គ្រាន់ និងលើសតម្រូវការ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក មៀវ សុខទ្រី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «មូលដ្ឋាន​ធានា​សន្តិសុខ​ស្បៀងកម្ពុជា ក្នុង​ស្ថានការណ៍​ជំនួសទំនិញនាំចូល» ក្នុងកម្មវិធី FRESH BUSINESS។

លោក មៀវ សុខទ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឃើញដូចមានផលិតផលម្ហូបអាហារ ដែលអាចទុកបានយូរ ដូចជា៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសៀង ទឹកម្ទេស ជាដើម -ល- អាចមានការប្រែប្រួលបន្ដិចបន្ដួចទេ ហើយរឿងតម្លៃ ខ្ញុំឃើញថា អត់មានឡើងទេ ដោយសារការផ្គត់ផ្គង់យើងពិតជាគ្រប់គ្រាន់ និងលើសតម្រូវការ»

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក មៀវ សុខទ្រី៖