(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានលើកឡើងថា ស្មារតីជាតិនិយម ជំរុញឱ្យខ្មែរគាំទ្រផលិតផលក្នុងស្រុក ដែលជំរុញឱ្យសហគ្រាស មានលទ្ធភាពពង្រីកខ្លួនបាន តែមិនគាំទ្រឱ្យធ្វើពហិកាឈប់ប្រើទំនិញគេទេ ព្រោះថា ការធ្វើបែបនេះ គឺខាតទាំងសងខាង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លឹម ហេង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ ផលិតផលក្នុងស្រុក និងភាពប្រឈម» ក្នុងកម្មវិធី FRESH BUSINESS។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលដែលយើងមានបញ្ហា បិទព្រំដែនជាមួយថៃ កន្លងមកនេះ វាធ្វើឲ្យស្មារតីជាតិនិយមបានផុតឡើង គឺល្អមែនទែន [...] ខ្ញុំជឿថា ស្មារតីជាតិនិយម ដែលជួយជំរុញឲ្យខ្មែរយើង គាំទ្រផលិតផលក្នុងស្រុក ដែលធ្វើឲ្យសហគ្រាសក្នុងស្រុក អាចពង្រីកខ្លួនបាន»

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ស្មារតីជាតិនិយម លោកតែងតែគាំទ្រ ប៉ុន្ដែបើនិយាយអំពីពាណិជ្ជកម្មសេដ្ឋកិច្ច គឺមិនអាចដល់ថ្នាក់នឹងពេកនោះទេ ព្រោះយើងក៏ត្រូវការនាំចេញទៅស្រុកគេដែរ បើយើងនាំគ្នាធ្វើពហិកាទាំងអស់គ្នា សួរថា «អ្នកណាទិញអ្នកណា»

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា បើយើងអាចនាំគ្នា ធ្វើពហិកាឈប់ទិញទំនិញពីគេបាន ប៉ុន្ដែគេក៏អាចធ្វើពហិកា ឈប់ទិញទំនិញពីយើងបានផងដែរ ដូច្នេះគឺខាតទាំងសងខាង យើងមិនចង់បានបែបនេះទេ គឺយើងចង់បានឈ្នះឈ្នះទាំងអស់គ្នា។

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់អ្នកឧកញ៉ា លឹម ហេង៖