(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាមិនទាន់មានឯករាជ្យភាពក្នុងការផលិតជីកសិកម្មសម្រាប់ផ្គត់ផ្គង់ដល់កសិករនៅឡើយទេ ដែលទាមទារត្រូវតែមានរោងចក្រផលិតជីនៅកម្ពុជាដ៏ធំមួយ ដើម្បីជួយដល់កសិករ ឱ្យទទួលបាននូវជីដែលមានគុណភាព និងតម្លៃសមរម្យ។
លោកបន្ថែមថា ដោយមើលឃើញពីបញ្ហានេះ បានជាកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាជាមួយអ្នកជំនួញ និងអ្នកបច្ចេកទេស ក្នុងការពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតជីដ៏ធំមួយ ហើយរដ្ឋនឹងផ្តល់ការឧបត្ថម្ភធន ជួយសម្រួលដល់ការទិញវត្ថុធាតុដើមពីបណ្តាប្រទេសផ្សេងៗមកឱ្យក្រុមហ៊ុននេះ ផលិត។
លោកបានឱ្យដឹងថា ក្រុមហ៊ុននេះនឹងត្រូវក្លាយជាក្រុមហ៊ុនភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) ប៉ុន្តែដឹកនាំដោយវិស័យឯកជន ដើម្បីជំរុញការផលិតជី ដែលធានាបាននូវគុណភាព និងតម្លៃសមរម្យជូនកសិករ។ ហើយក្រុមហ៊ុននេះក៏អាចលក់ប័ណ្ណភាគហ៊ុន ដល់សាធារណជន ដើម្បីកៀរគរទុនផងដែរ។
អ្នកឧកញ៉ា លឹម ហេង លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ ផលិតផលក្នុងស្រុក និងភាពប្រឈម»។
សូមស្តាប់ប្រសាសន៍បន្ថែមរបស់ អ្នកឧកញ៉ា លឹម ហេង៖