(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីហេតុផលមួយចំនួន ដែលនាំឲ្យអ្នកមានស្រុកខ្មែរ មិនចង់វិនិយោគលើវិស័យកសិកម្ម ដោយសារតែការគ្រប់គ្រងនៃវិស័យកសិកម្មនេះ គឺត្រូវការគ្រប់គ្រងយ៉ាងល្អិតល្អន់ ចំណែកការចំណេញវិញ គឺកាក់ សេន ប៉ុណ្ណោះ។
ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ ផលិតផលក្នុងស្រុក និងភាពប្រឈម»។
អ្នកឧកញ៉ា លឹម ហេង បានថ្លែងថា ជាការពិតអ្នកមានមួយចំនួន ពុំសូវចង់ធ្វើវិស័យកសិកម្មនោះទេ ព្រោះមានមមាញឹក និងការគ្រប់គ្រង់ម៉ត់ចត់ជាទីបំផុត ទើបអាចចំណេញ ចំពោះការចំណេញនៃវិស័យកសិកកម្មនេះ គឺចំណេញកាកសេនប៉ុណ្ណោះ។ ចំណែកការប្រកបអាជីវកម្មលើកសិកម្មនេះ គឺមានភាពសាំញាំច្រើន ដែលនាំឲ្យអ្នកមានភាគច្រើន ពុំសូវចាប់អារម្មណ៍ ដោយចាប់អារម្មណ៍លើអចលនទ្រព្យវិញ។
អ្នកឧកញ៉ា លឹម ហេង បានបន្ថែមថា ជាការពិតការវិនិយោគលើវិស័យកសិកម្ម គឺហេងសយ ដោយមានឆ្នាំខ្លះចំណេញ ចំណែកឆ្នាំខ្លះទៀតខាត ដូច្នេះហើយសម្រាប់វិស័យកសិកម្ម គឺមានហានិភ័យច្រើន។ ចំពោះធនាគារពាណិជ្ជ ក៏ពុំសូវផ្ដល់កម្ចី ដល់អ្នកប្រកបអាជីវកម្មសិកម្មដែរ ប្រសិនបើគ្មានទ្រព្យបញ្ចាំ ឬមានទ្រព្យតិចតួច ប៉ុន្ដែឥឡូវនេះដោយសារតែមានការគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាល មានធនាគារជាច្រើនផ្ដល់កម្ចី ដល់អ្នកប្រកបអាជីវកម្មកសិកម្ម៕
សូមស្តាប់ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង៖