(ប៉ារីស)៖ បារាំងជាប្រទេសមួយក្នុងចំណោមប្រទេសចុងក្រោយគេបង្អស់ ដែលកំពុងស្វះស្វែងផ្ដល់នូវការលើកទឹកចិត្តជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្នុងការឈប់ប្រើប្រាស់រថយន្ត និងងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនប្រកបដោយចីរភាពវិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Next Web នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាលបារាំងនឹងផ្ដល់ប្រាក់ ២៥០០អ៊ឺរ៉ូ ប្រហែលនឹងជាង ២៩០០ដុល្លារ ដល់ប្រជាពលរដ្ឋណា ដែលសម្រេចចិត្តផ្លាស់ប្តូរមកប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន ដោយកង់នោះជាកង់អគ្គិសនី។

រថយន្តដែលរដ្ឋាភិបាលបារាំងបានលើកទឹកចិត្តឲ្យធ្វើការផ្លាស់ប្តូរនោះជារថយន្តដែលមានចំណាស់ចាស់ៗ ហើយមូលហេតុចម្បងគឺដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច និងក្នុងកិច្ចការពារផែនដីផងដែរ។

គម្រោងនេះនៅមិនទាន់ប្រកាសជាផ្លូវការនោះទេ ដោយត្រូវសិក្សាលើលក្ខខណ្ឌមួយចំនួនចំនួនទៀត ហើយបើសិនជាប្រកាសផ្លូវការមែន នោះបារាំងនឹងក្លាយជាប្រទេសដំបូងគេដែលលើកទឹកចិត្ដដោយប្រើសាច់ប្រាក់៕