(ពិភពលោក)៖ តាំងពីចុងឆ្នាំ២០១៩ រហូតដល់ជិតពាក់កណ្តាលឆ្នាំ២០២១នេះ ពិភពលោកទាំងមូល បាននិងកំពុងមានការប្រែប្រួលជាខ្លាំង ដោយសារជំងឺរលាកសួតដែលបណ្តាលមកពីមេរោគកូវីដ១៩ (COVID-19) ដែលបានបង្កជាវិបត្តិសកល ដែលធ្វើឲ្យផែនដីមួយនេះស្ទើរតែក្រឡាប់ចាក់ទៅហើយ។

ដើម្បីទប់ស្កាត់ជំងឺរាតត្បាតថ្មីយ៉ាងសាហាវនេះ មានវិធានការជាច្រើនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ហើយវិធានការសកលដែលគេប្រើជាទូទៅ ក្នុងគោលដៅកាត់ផ្តាច់ចរន្តនៃការឆ្លងនោះ គឺវិធានការបិទខ្ទប់ (Lockdown) ដែលវិធានការនេះរដ្ឋាភិបាលប្រទេសមួយ មានការបិទខ្ទប់តំបន់ហានីភ័យ ឬបិទខ្ទប់ប្រទេសទាំងមូលក៏មាន។

សូម្បីតែរាជដ្ឋាភិបាលកម្ពុជា ក៏សម្រេចបិទខ្ទប់រាជធានីភ្នំពេញ លើកដំបូងរយៈពេល ២សប្តាហ៍ផងដែរ។ តើអ្នកដឹងទេ គិតមកដល់ពេលនេះ មានប្រទេសប៉ុន្មានហើយ ដែលត្រូវបានបង្ខំឲ្យបិទខ្ទប់ដោយសារកូវីដ១៩?

១៖ អាល់បានី បិទប្រទេសទាំងមូល ១លើក
២៖ អាល់ហ្សរី បិទទីក្រុង២ ចំនួន១លើក
៣៖ អាហ្សង់ទីន បិទប្រទេសទាំងមូល ១លើក និងបិទរដ្ឋធានីប៊ុយអេណូស ១លើក
៤៖ អាម៉េនី បិទប្រទេសទាំងមូល ១លើក
៥៖ អូស្ត្រាលី បិទប្រទេសទាំងមូល ១លើក, បិទទីក្រុងមែលប៊ន ២លើក, បិទរដ្ឋវ៉ិចតូរៀ ២លើក, បិទរដ្ឋអូស្ត្រាលីខាងត្បូង ១លើក, បិទទីក្រុងប្រ៊ីស្បែន ២លើក, បិទទីក្រុងភើថ ១លើក, បិទតំបន់ភីល ១លើក, បិទតំបន់ភាគនិរតី ១លើក, បិទតំបន់រដ្ឋាភិបាលឈ្មោះឆ្នេរភាគខាងជើង ១លើក
៦៖ អូទ្រីស បិទប្រទេសទាំងមូល ៣លើក
៧៖ អាស៊ាបៃហ្សង់ បិទប្រទេសទាំងមូល ១លើក
៨៖ បង់ក្លាដេស បិទប្រទេសទាំងមូល ២លើក
៩៖ បាបាដូស បិទប្រទេសទាំងមូល ១លើក
១០៖ បែលហ្ស៉ិក បិទប្រទេសទាំងមូល ៣លើក
១១៖ បឺម៊ូដា បិទប្រទេសទាំងមូល ១លើក
១២៖ ប៊ូតង់ បិទប្រទេសទាំងមូល ១លើក
១៣៖ បូលីវី បិទប្រទេសទាំងមូល ១លើក
១៤៖ បុតស្វាណា បិទប្រទេសទាំងមូល ១លើក
១៥៖ ប្រេស៉ីល បិទរដ្ឋសាន់តាកាតារីណា ១លើក និងរដ្ឋសៅប៉ូឡូ ១លើក
១៦៖ ប៊ុលហ្ការី បិទប្រទេសទាំងមូល ៣លើក
១៧៖ កាណាដា បិទខេត្តប៊្រីថធីស្តកូឡុមប៊ី ២លើក, បិទខេត្តអង់តារីយ៉ូ ២លើក និងខេត្តកេប៊ិច ១លើក
១៨៖ កូឡុមប៊ី បិទប្រទេសទាំងមូល ១លើក
១៩៖ កុងហ្គោ បិទប្រទេសទាំងមូល ១លើក
២០៖ កូស្តារីកា បិទប្រទេសទាំងមូល ១លើក
២១៖ ក្រូអាត បិទប្រទេសទាំងមូល ២លើក
២២៖ ស៉ីព បិទប្រទេសទាំងមូល ២លើក
២៣៖ ឆែក បិទប្រទេសទាំងមូល ២លើក
២៤៖ ដាណឺម៉ាក បិទប្រទេសទាំងមូល ២លើក
២៥៖ អេស្កាឌ័រ បិទប្រទេសទាំងមូល ១លើក
២៦៖ អែលសាវ៉ាឌ័រ បិទប្រទេសទាំងមូល ១លើក
២៧៖ អេរីទ្រា បិទប្រទេសទាំងមូល ១លើក
២៨៖ អេស្តូនី បិទប្រទេសទាំងមូល ១លើក
២៩៖ ហ្វីជី បិទទីក្រុងឡូតូកា ១លើក និងទីក្រុងស៊ូវ៉ា ១លើក
៣០៖ បារាំង បិទប្រទេសទាំងមូល ៣លើក និងបិទរដ្ឋធានីប៉ារីស ១លើក
៣១៖ ហ្វាំងឡង់ បិទប្រទេសទាំងមូល ១លើក
៣២៖ ចចជី បិទប្រទេសទាំងមូល ១លើក
៣៣៖ អាល្លឺម៉ង់ បិទប្រទេសទាំងមូល ២លើក និងបិទស្រុកបឺតេសហ្កាដិនណឺ ១លើក
៣៤៖ ហ្កាណា បិទទីក្រុងអាក់ក្រា ១លើក និងបិទទីក្រុងគូម៉ាស៉ី ១លើក
៣៥៖ ក្រិក បិទប្រទេសទាំងមូល ២លើក និងតំបន់សំខាន់២ទៀត ១លើក
៣៦៖ ហ្គ័នសី បិទប្រទេសទាំងមូល ២លើក
៣៧៖ ហុងឌុយរ៉ាស បិទប្រទេសទាំងមូល ១លើក
៣៨៖ ហុងហ្ការី បិទប្រទេសទាំងមូល ១លើក
៣៩៖ ឥណ្ឌា បិទប្រទេសទាំងមូល ១លើក
៤០៖ អ៉ីរ៉ង់ បិទប្រទេសទាំងមូល ១លើក
៤១៖ អ៉ីរ៉ាក់ បិទប្រទេសទាំងមូល ១លើក
៤២៖ សាធារណរដ្ឋអៀកឡង់ បិទប្រទេស ៣លើក និងតំបន់៣ទៀត ១លើក
៤៣៖ អ៉ីស្រាអែល បិទប្រទេសទាំងមូល ២លើក និងបិទទីក្រុងណីប្រាក់ ១លើក
៤៤៖ អ៉ីតាលី បិទប្រទេសទាំងមូល ៣លើក ហើយតំបន់ និងខេត្តខ្លះបិទ ១លើក ខ្លះ២លើក
៤៥៖ ចាម៉ៃកា បិទទីតាំងរដ្ឋបាល ១លើក
៤៦៖ ហ្សកដានី បិទប្រទេសទាំងមូល ២លើក
៤៧៖ កូសូវ៉ូ បិទប្រទេសទាំងមូល ១លើក
៤៨៖ គុយវ៉ែត បិទប្រទេសទាំងមូល ២លើក
៤៩៖ លីបង់ បិទប្រទេសទាំងមូល ២លើក
៥០៖ លីប៊ី បិទប្រទេសទាំងមូល ១លើក
៥១៖ លីធូនី បិទប្រទេសទាំងមូល ២លើក
៥២៖ ម៉ាដាហ្កាស្កា បិទទីក្រុង២ ចំនួន១លើក
៥៣៖ ម៉ាឡេស៉ី បិទប្រទេសទាំងមូល ២លើក
៥៤៖ ម៉ិចស៉ិក បិទប្រទេសទាំងមូល ១លើក និងបិទរដ្ឋ៥ទៀត ១លើក
៥៥៖ ម៉ុងហ្គោល បិទប្រទេសទាំងមូល ២លើក
៥៦៖ ម៉ុងតេណេហ្ក្រូ បិទទីតាំងរដ្ឋបាល ១លើក
៥៧៖ ម៉ូរ៉ុក បិទប្រទេសទាំងមូល ១លើក
៥៨៖ ណាមីប៊ី បិទប្រទេសទាំងមូល ១លើក
៥៩៖ ណេប៉ាល់ បិទប្រទេសទាំងមូល ១លើក និងបិទរដ្ឋធានីកាដម៉ាន់ឌូ ២លើក
៦០៖ ណែតដឺឡែនដ៍ បិទប្រទេសទាំងមូល ២លើក
៦១៖ ញូវស៉ីឡែនដ៍ បិទប្រទេសទាំងមូល ១លើក និងតំបន់សំខាន់១ ចំនួន១លើក
៦២៖ នីហ្សេរីយ៉ា បិទទីក្រុង២ ចំនួន១លើក និងបិទរដ្ឋអូហ្កាន់ ចំនួន១លើក
៦៣៖ កូរ៉េខាងជើង បិទទីក្រុងកែសុង ១លើក
៦៤៖ អ៊ូម៉ង់ បិទទីតាំងរដ្ឋបាល២ ចំនួន១លើក
៦៥៖ ប៉ាគីស្ថាន បិទប្រទេសទាំងមូល ១លើក
៦៦៖ ប៉ាណាម៉ា បិទប្រទេសទាំងមូល ១លើក
៦៧៖ ប៉ាពូញូវហ្គីណេ បិទប្រទេសទាំងមូល ១លើក
៦៨៖ ផារ៉ាហ្កាយ បិទប្រទេសទាំងមូល ១លើក
៦៩៖ ប៉េរ៊ូ បិទប្រទេសទាំងមូល ១លើក
៧០៖ ហ្វីលីពីន បិទបណ្តុំកោះឡូហ្សុន ២លើក និងបិទខេត្តមួយ និងតំបន់២ទៀត ១លើក
៧១៖ ប៉ូឡូញ បិទប្រទេសទាំងមូល ៣លើក
៧២៖ ព័រទុយហ្កាល់ បិទប្រទេសទាំងមូល ២លើក
៧៣៖ កាតា បិទសួនឧស្សាហកម្ម១ ចំនួន១លើក
៧៤៖ រ៉ូម៉ានី បិទប្រទេសទាំងមូល ១លើក
៧៥៖ រុស្ស៉ី បិទប្រទេសទាំងមូល ១លើក និងបិទរដ្ឋធានីម៉ូស្គូ ១លើក
៧៦៖ រ៉វ៉ាន់ដា បិទប្រទេសទាំងមូល ១លើក
៧៧៖ សាម៉ូ បិទប្រទេសទាំងមូល ១លើក
៧៨៖ សាន់ម៉ារីណូ បិទប្រទេសទាំងមូល ១លើក
៧៩៖ អារ៉ាប់ប៊ី សាអ៊ូឌីត បិទទីក្រុង៤ និងតំបន់១ ចំនួន១លើក
៨០៖ ស៊ែប៊ី បិទប្រទេសទាំងមូល ១លើក
៨១៖ សិង្ហបូរី បិទប្រទេសទាំងមូល ១លើក
៨២៖ អាហ្វ្រិកខាងត្បូង បិទប្រទេសទាំងមូល ១លើក
៨៣៖ អេស្ប៉ាញ បិទប្រទេសទាំងមូល ១លើក
៨៤៖ ស្រីលង្កា បិទប្រទេសទាំងមូល ១លើក
៨៥៖ ស្វីស បិទប្រទេសទាំងមូល ២លើក
៨៦៖ ថៃ បិទប្រទេសទាំងមូល ១លើក
៨៧៖ ទ្រីនីដាដ និងតូបាហ្កូ បិទប្រទេសទាំងមូល ១លើក
៨៨៖ ទុយនីហ្ស៉ី បិទប្រទេសទាំងមូល ១លើក
៨៩៖ តួរគី បិទទីក្រុងសំខាន់ ៣០ និងតំបន់ ១ ចំនួន ១លើក
៩០៖ អ៊ុយក្រែន បិទប្រទេសទាំងមូល ១លើក
៩១៖ សហព័ន្ធអារ៉ាប់រួម បិទប្រទេសទាំងមូល ១លើក
៩២៖ ចក្រភពអង់គ្លេស បិទអង់គ្លេស ស្កុតឡែនដ៍ អៀកឡង់ខាងជើង និងវែល ចំនួន៣លើក ខណៈតំបន់ និងទីក្រុងជាច្រើនទៀត ត្រូវបិទ ១លើក និង២លើក
៩៣៖ សហរដ្ឋអាមេរិក បិទរដ្ឋ៩ និងទីក្រុង១ ចំនួន ១លើក និងរដ្ឋខ្លះ២លើក
៩៤៖ វេណេស៊ុយអេឡា បិទប្រទេសទាំងមូល ១លើក
៩៥៖ វៀតណាម បិទប្រទេសទាំងមូល ១លើក ខណៈខេត្តនិងទីក្រុង៣ទៀត បិទ២លើក
៩៦៖ ហ្ស៉ីមបាវេ បិទប្រទេសទាំងមូល ១លើក
៩៧៖ ចិន បិទទីក្រុងជាច្រើន ជាពិសេសវូហានបិទយូរជាងគេ។
៩៨៖ កម្ពុជា បិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ១លើក។

សូមជម្រាបថា ចំនួនប្រទេសនេះជាការស្រាវជ្រាវចេញពីបណ្តាញព័ត៌មាន Internet តែអាចមានលើសពីនេះ ដែលក្នុងនោះមានតំបន់ ទីក្រុង ខេត្ត រាជ/រដ្ឋធានី ឬប្រទេសទាំងមូល ត្រូវបិទ១លើកៗ អំឡុងពី ១៤ថ្ងៃ ដល់រាប់រយថ្ងៃ តាំងពីកូវីដ១៩ កើតឡើងមក ហើយបន្តបិទខ្ទប់ថែមទៀត ដែលធ្វើឲ្យពិបាកស្រង់ទិន្និន័យ។ ទោះជាយ៉ាងនេះ ការស្រាវជ្រាវនេះ ចង់បញ្ជាក់ថា មិនមែនមានតែកម្ពុជាទេ ដែលធ្វើការបិទខ្ទប់ទីតាំងក្នុងប្រទេសនោះ គឺលើពិភពលោក ជាពិសេសប្រទេសនៅអឺរ៉ុប បានអនុវត្តវិធានការនេះ និងប្រើវិធានការក្តៅជាងកម្ពុជាឆ្ងាយណាស់ ទាំងមិនមានការរិះគន់បញ្ហាសិទ្ធិមនុស្សឡើយ៕