(អាមេរិក)៖ បណ្ដាញសង្គម Twitter បានប្រកាសថា នៅពេលនេះ មានអ្នកប្រើប្រាស់មួយចំនួនកំពុងជួបប្រទះបញ្ហា ដោយមិនអាចបង្ហោះសារបាន ប៉ុន្តែមានអ្នកផ្សេងទៀតគឺអាចប្រើប្រាស់បានដូចធម្មតា ខណៈដែលក្រុមការងារកំពុងតែជួសជុល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា បញ្ហាដែលអ្នកប្រើប្រាស់កំពុងជួបគឺមានអ្នកខ្លះមិនអាចដំណើរការកម្មវិធី Twitter បាន ចំណែកអ្នកខ្លះបង្ហោះមិនចេញ។

គេហទំព័រ Down Detector បានចេញផ្សាយថា មានសេចក្តីរាយការណ៍ជាច្រើនពីនាក់ប្រើប្រាស់ Twitter ថាពួកគេមិនអាចប្រើ Twitter ថា ដោយតាមការសរុបមានប្រមាណជា ៤០០០០នាក់ ហើយនៅពេលនេះ Twitter បញ្ជាក់ថា នឹងវិលទៅរកភាពប្រក្រតីក្នុងពេលឆាប់ៗ៕