(ភ្នំពេញ)៖ ទោះបីជាមានការបិទខ្ទប់ទីក្រុងភ្នំពេញ ដែលធ្វើឲ្យអតិថិជនពិបាកចេញក្រៅយ៉ាងណាក្តី លោកអ្នកនៅតែអាចបញ្ជាទិញ ត្រីសាច់ បន្លែ គ្រឿងទេស ផ្លែឈើ និងម្ហូបអាហារ តាមរយៈ វីងម៉ល បានដូចធម្មតាជាមួយតម្លៃយ៉ាងសមរម្យ ហើយរាល់សេវាដឹកជញ្ជូន នឹងដំណើរការជាធម្មតា ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់។

ដើម្បីរក្សាសុវត្ថិភាពរបស់អ្នកពីជំងឺកូវីដ១៩ វីងម៉ល (WingMall) បានធានាសុវត្ថិភាពដល់អតិថិជន ១០០% ដោយបុគ្គលិកដឹកជញ្ជូនទាំងអស់ បានទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩លើកទីពីរ ១០០% ហើយពួកគេមានសម្ភារៈការពារខ្លួន ដូចជាម៉ាស់ ស្រោមដៃ អាល់កុលត្រូវបាញ់ជាប្រចាំ មុនប្រគល់អាហារជូនភ្ញៀវ និងរក្សារគម្លាតសង្គមជាដើម ដែលគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

កាន់តែងាយស្រួលទៅទៀតនោះ អតិថិជនដែលមិនមានទឹកប្រាក់ ក្នុងគណនីវីង ក៏អាចកុម្ម៉ងទិញផលិតផលពីវីងម៉លបានដែរ ដោយលោកអ្នកអាចប្រគល់ប្រាក់ ដោយផ្ទាល់ ដល់អ្នកដឹកជញ្ជូន ក្រោយពេលទទួលបានទំនិញ។ វីងម៉ល ដែលជាទីផ្សារអេឡិចត្រូនិចដ៏ទំនើប និងពេញនិយមនៅកម្ពុជា នៅជាមួយលោកអ្នកជានិច្ច ទោះក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក្តី។

ដើម្បីប្រើប្រាស់ វីងម៉ល អតិថិជនអាចបង្កើតគណនីវីង បានដោយខ្លួនឯងដោយគ្រាន់តែវាយពាក្យ Wing Money ក្នុង App Store ឬ Play Store ដើម្បីទាញយកកម្មវិធីនេះ បន្ទាប់មកបំពេញព័ត៌មានតាមការណែនាំជាការស្រេច៕