(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាទៀត ដែលរួមមានដូចតទៅ៖

១៖ ពេលដែលស្ថានភាពលំបាកបំផុត អ្នកដែលត្រូវគ្រប់គ្រងមុនគេ គឺមនុស្សល្ងង់ ពីព្រោះពួកគេអាចនាំមហន្តរាយយ៉ាងច្រើន (សុភាសិតគ្រប់គ្រងប្រទេស)។

២៖ ខឹងខាត ប្រមាថខុស (សុភាសិតខ្មែរ)

៣៖ ឧបសគ្គ មិនមែនជាចុងបញ្ចប់នៃជីវិតនោះទេ (សុភាសិតបរទេស)

៤៖ បើយើងធ្វើការទាំងឆេវឆាវ ប្រាកដជាបរាជ័យទាំងអស់មិនខាន (លាវ ប៉ី)

៥៖ សុខចិត្តពិបាកខ្លួនឯង តែមិនឲ្យអ្នកដទៃពិបាកជាមួយឡើយ (លីវ ប៉ី)៕