(ភ្នំពេញ)៖ ក្រុមហ៊ុន MG Cambodia ជាយីហោរបស់ប្រទេសអង់គ្លេស ដែលកំពុងបន្តគ្របដណ្តប់លើទីផ្សារ រថយន្តប្រភេទ SUV នៅកម្ពុជា ជាមួយនឹងតម្លៃយ៉ាង សមរម្យ ជាពិសេសនោះ គឺវាមានការសន្សំសំចៃខ្ពស់ និងការជួយបរិស្ថាន ដោយវាប្រើជាប្រភេទម៉ាស៊ីនសាំង ហើយរថយន្តប្រភេទ SUV របស់ពួកគេ គឺកំពុងពេញនិយមយ៉ាងខ្លាំង នៅលើទីផ្សារប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន MG ទទួលបានជោគជ័យ ជាមួយនឹងរថយន្តប្រភេទ SUV របស់ពួកគេ គឺរថយន្ត MG RX5 និង MG HS។ រថយន្តប្រភេទ SUV របស់ពួកគេបានភ្ជាប់ មកជាមួយនូវលក្ខណៈពិសេសជាច្រើន ហើយ MG ក៏ជារថយន្តដែលមានភាពទាក់ទាញ ដល់មនុស្សគ្រប់ជំនាន់ផងដែរ។

រថយន្ត SUV របស់គេ គឺពិតជាមានការពេញនិយមជាខ្លាំង សម្រាប់ម៉ូឌែល MG RX5 ដែលបានលក់ចេញឈានដល់ជិត៤០០គ្រឿងហើយ ចាប់តាំងពីម៉ូឌែលនេះ ត្រូវបានដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា។ តម្លៃរបស់រថយន្ត MG RX5 គឺ៣៨,០០០ដុល្លារ ហើយមានការថែមជូនដូចជា៖ អូតូឃ្លុបក្រោយ និងការធានារយៈពេល៣ឆ្នាំ ឬ100,000Km ផងដែរ។

ការរចនាដ៏គួរឲ្យកត់សំគាល់របស់ MG RX5 គឺផ្តល់ជូននូវផ្នែកខាងក្រៅយ៉ាងប្រណីត និងមានភាពធំទូលាយល្អសម្រាប់ផ្នែកខាងក្នុង។ រថយន្ត MG RX5 គឺជាប្រភេទរថយន្ត SUV ដែលមានភាពទាក់ទាញបំផុត នៅក្នុងជួរមុខរបស់វា, ជាមួយនឹងការរចនាម៉ូដបែបឆើតឆាយ វាមើលទៅពិតជាអស្ចារ្យ សម្រាប់ការប្រើប្រាស់ទាំងក្នុងទីក្រុង និងតាមបណ្តាខេត្ត។

រថយន្តប្រភេទ SUV នេះ មានបំពាក់ជាមួយនឹងដំបូលបើកបែប panoramic sunroof យ៉ាងធំជាងគេនៅក្នុងថ្នាក់ជួរ របស់រថយន្ត SUV ហើយវាក៏ជារថយន្តប្រភេទ SUV ដែលបំពាក់ដោយអំពូល LED ដែលធ្វើឲ្យរាល់ការបើកបរ ឬធ្វើដំណើររបស់អ្នក ពិតជាមានប្រណីតភាព។ រថយន្ត MG RX5 ដែលបានរចនាជាមួយ បច្ចេកវិទ្យាថ្មីទំបើប រួមនឹងបទពិសោធថ្មីដ៏ឆ្លាតវៃ ពិតជាគួរឲ្យចាប់អារម្មណ៍ សម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារ ហើយវាក៏ទទួលបានការពេញនិយមជាខ្លាំង នៅលើទីផ្សារក្នុងជួរមុខនៃរថយន្តប្រភេទ SUV ផងដែរ។

MG RX5 នឹងក្លាយជាជំរើសដ៏ល្អបំផុតរបស់អ្នក ជាមួយអេក្រង់កំសាន្តទំហំ៨អ៊ីញ និងផ្នែកខាងក្នុងបំពាក់ដោយពូកស្បែកយ៉ាងល្អប្រណីត ដែលអនុញ្ញតឲ្យអ្នកអាចរីករាយ និងបន្ធូរអារម្មណ៍យ៉ាងពេញចិត្ត។

MG HS ក៏ជារថយន្តប្រភេទ SUV ដែលមានការលក់ដ៏អស្ចារ្យផងដែរ ហើយម៉ូឌែលនេះ ត្រូវបានរចនាឡើងបែបស្ព័រយ៉ាងល្អឥតខ្ចោះ សម្រាប់សហគ្រិនវ័យក្មេង និងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ MG HS ភ្ជាប់មកជាមួយការរចនាបែបបទ នៃសិល្បៈដ៏អស្ចារ្យយ៉ាងទាក់ទាញ ដោយពោរពេញទៅដោយគំនិតច្នៃប្រឌិតខ្ពស់ ធ្វើឲ្យរថយន្តនេះ ពិតជាសិចស៊ី ដែលបានទាក់ទាញក្រសែភ្នែកមនុស្សជាច្រើន បានលង់ស្នេហ៍នឹងវានៅពេលមើលឃើញតាំងពីដំបូង។

ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត និងភាពធំទូលាយ ហើយមានលក្ខណៈពិសេសដូចជា៖ ដំបូលលើបើកបែប panoramic sunroof ដ៏ធំ, អេក្រង់កំសាន្តទំហំ១០.១អ៊ីញ ភ្លឺច្បាស់ត្រជាក់ភ្នែក ដែលបង្ហាញពីបំណងប្រាថ្នា របស់អ្នកប្រើប្រាស់។ រថយន្ត MG HS ផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសដ៏អស្ចារ្យ និងមានគុណភាពខ្ពស់ ជាមួយនឹងការឌីស្សាញផ្នែកខាងក្រៅបែបស្ព៏រ និងផ្នែកខាងក្នុងពូកស្បែកទន់យ៉ាងប្រណីត។

ដោយរួមបញ្ចូលគ្នារវាងគុណភាពខ្ពស់ ជាមួយនឹងការរក្សាតម្លៃឲ្យបានល្អ រថយន្ត MG HS បង្កើតនូវនិយមន័យថ្មី នៃប្រណីតភាពរថយន្ត ដែលមានតម្លៃសមរម្យ សម្រាប់អ្នកចង់ទិញរថយន្តថ្មី នៅប្រទេសកម្ពុជា ក្នុងតម្លៃត្រឹមតែ៤០,៩៩០ប៉ុណ្ណោះ។

បើនិយាយពីការភាពអស្ចារ្យវិញ រថយន្ត MG ឆ្ពោះទៅរកភាពជឿនលឿន និងការសន្សំសំចៃខ្ពស់ ជាមួយនឹងការបំពាក់ដោយម៉ាស៊ីនតូច សម្រាប់ការសន្សំសំចៃ ប្រេងឥន្ធនៈ រួមដោយការបន្ថែមនូវតួបូសម្រាប់ការបង្កៀនល្បឿននិងសំទុះ។ មនុស្សជាច្រើនកំពុងតែជ្រើសរើសយករថយន្ត MG ជាដៃគូរសម្រាប់ការបើកបររបស់ពួកគេ ពីព្រោះរថយន្តម៉ាក MG ផ្តល់ជូនអ្នកនូវរថយន្តដែលមានដំណើរការល្អ, បច្ចេកវិទ្យាថ្មីទំនើប, ភាពប្រណីត, តម្លៃសមរម្យ និងមុខងារប្រើប្រាស់សន្សំសំចៃទៀតផង។

ការរីកចម្រើន នៃការលក់រថយន្ត MG និងការបង្កើនចរាចរណ៍រថយន្ត MG នៅលើដងផ្លូវ បានទាក់ទាញមនុស្សកាន់តែច្រើន ឲ្យជ្រើសរើសយករថយន្ត MG។
បច្ចុប្បន្ននេះ ក្រុមហ៊ុន MG Cambodia មានដៃគូសហការជាមួយក្រុមហ៊ុនល្បីៗ ដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាដូចជា៖ ក្រុមហ៊ុន Cellcard, បូរី ប៉េង ហួត និងធនាគារ CIMB ហើយចំនួននៃភាពជាដៃគូនេះ បានអភិវឌ្ឍបណ្តាញផ្សព្វផ្សាយជាច្រើន ដើម្បីបង្កើនការលក់ និងជំរុញឲ្យមនុស្សជាច្រើន កាន់តែស្គាល់ពីយីហោរបស់ពួកគេ ហើយវាក៏បានធ្វើឲ្យរថយន្ត MG ឈានដល់ការលក់យ៉ាងអស្ចារ្យ នៃរថយន្តប្រភេទ SUV ផងដែរ៕

រថយន្ដ MG HS

រថយន្ត MG RX5