(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ស្ត្រីចអង់គ្លេស ត្រូវបានប៉ះក្រុមស្តី្រកាណាដា ក្នុងការប្រកួតបាល់ទាត់ផ្នែកស្ត្រីនៃព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic Games 2020 ប្រចាំពូល E ដែលមានក្រុមស្ត្រីម្ចាស់ផ្ទះជប៉ុន កាណាដា និងក្រុមឈីលី។

ក្រុមជម្រើសជាតិស្ត្រីអង់គ្លេស ត្រូវបានរួមបញ្ចូលគ្នារវាងកីឡាការិនីមកពីប្រទេសវ៉េល ស្កុតឡេន និងអៀរឡង់ខាងជើង ដែលដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្ន អ្នកស្រី Hege Riise ក្នុងតួនាទីដ៏ធំមួយនេះ។

នេះជាការចូលរួមជាលើកទី២ ហើយសម្រាប់ក្រុមស្ត្រីចក្រភពអង់គ្លេស ក្នុងព្រឹត្តិការណ៍ Tokyo Olympic Games ខណៈកាលពីព្រឹត្តិការណ៍នេះធ្វើនៅអង់គ្លេស ឆ្នាំ២០១២ អង់គ្លេសបានត្រឹមខកចិត្តធ្លាក់នៅវគ្គ ៤ក្រុមចុងក្រោយពេលប៉ះក្រុមស្ត្រីកាណាដា។ អ្នកស្រី Hege Riise បានចូលដឹកនាំជំនួសលោក Phil Neville ដែលបានលាឈប់ទៅដឹកនាំក្លិប Inter Miami នៅអាមេរិកកាលពីខែមករា ឆ្នាំនេះ។

អ្នកស្រី Hege Riise វ័យ ៥១ឆ្នាំសញ្ជាតិន័រវែស មានបទពិសោធជាច្រើនធ្លាប់ឈ្នះមេដាយមាសកាលពីឆ្នាំ២០០០ ហើយបានទៅធ្វើជាជំនួយការនៃក្រុមជម្រើសជាតិស្រ្តីអាមេរិក ដែលបានឈ្នះមេដាយមាសនៅក្រុងឡុងដ៍កាលពីឆ្នាំ២០១២។ អ្នកស្រីនឹងដឹកនាំក្រុមនេះរហូតដល់ខែកញ្ញា ដែលអ្នកស្រី Sarina Wiegman ចូលមកកាន់តួនាទីអ្នកចាត់ទូទៅពេញសិទ្ធិក្នុងឆ្នាំ២០២១ នេះ។

គួររំលឹកផងថា ការប្រកួតកីឡាចម្រុះ Tokyo Olympics នឹងចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នេះ បន្ទាប់ពីពន្យារពេលពេញ ១ឆ្នាំដោយសារវិបតិ្ត COVID-19 ដែលមានស្ត្រីអាល្លឺម៉ង់ជាមួយក្រុមការពារតំណែងមេដាយមាស៕