(អាមេរិក)៖ តុលាការកំពូលរបស់អ៊ឺរ៉ុបបានច្រានចោលពាក្យបណ្ដឹងរបស់ក្រុមហ៊ុនដ៏ល្បីរបស់បារាំង Chanel ដោយបានចោទប្រកាន់ថា និមិត្តសញ្ញា (Logo) របស់ក្រុមហ៊ុន Huawei មានទម្រង់ដូចរបស់ខ្លួន។
សារព័ត៌មាន South China Morning Post បានចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា ក្រោយពីពិនិត្យ និងវាយតម្លៃរួច តុលាការកំពូលអឺរ៉ុប បានសម្រេចបោះបង់ពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Chanel និងបានប្រកាសថា Logo ទាំងពីមិនដូចគ្នាទេ។
ក្រុមហ៊ុន Huawei បានចុះបញ្ជីនិមិត្តសញ្ញានេះ និងមានការទទួលស្គាល់ពីការិយាល័យកម្មសិទ្ធិបញ្ញាអ៊ឺរ៉ុប (EUIPO) ជាក្រុមហ៊ុនផលិត Hardware Computer ៕