(ប៊ែកឡាំង)៖ លោក Julian Nagelsmann បានដឹកនាំក្រុម RB Leipzig ឡើងវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២ អាល្លឺម៉ង់ German DFB Cup មុនពេលចាកចេញនៅបំណាច់រដូវកាលនេះ។

Leipzig បានទម្លាក់គូប្រជែង Werder Bremen ក្នុងលទ្ធផល ២-១ ដល់ក្នុងផ្ទះពីការលេងម៉ោងថែម ១៥នាទី ២ដងនៃវគ្គ ៤ក្រុមចុងក្រោយ បើទោះបីជាលេងស្មើ ០-០ ក្នុងម៉ោងធម្មតា ៩០នាទីក៏ដោយ។

តាមរយៈជ័យជម្នះនេះមានន័យថា RB Leipzig និងលោក Julian Nagelsmann មានឱកាសប្រជែងយកពានធំ German Cup ជាលើកដំបូងមុនពេលរូបលោកលាឈប់ ដើម្បីទៅដឹកនាំក្លិប Bayern Munich ក្រោមកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំនៅ Allianz Arena ដែលកន្លែងរបស់លោកនឹងត្រូវជំនួសដោយលោក Jesse Marsch ដែលកំពុងដឹកនាំក្លិប Red Bull Salzburg បច្ចុប្បន្ន។

គួរបញ្ជាក់ផងថា វគ្គផ្តាច់ព្រ័ត្រពាន German Cup 2021 នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ គ្រាដែល Borussia Dortmund ត្រូវប៉ះក្រុមមកពីលីគទី២ Holstein Kiel បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីនេះ៕