(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាថ្មីៗទៀត ដែលរួមមានដូចតទៅ៖

១៖ គ្រួសារមានទុក្ខ ឃើញកូនកតញ្ញូ, រាស្ត្រមានទុក្ខលំបាក ឃើញមន្ត្រីស្មោះត្រង់ (សាមកុក)។

២៖ ពេលមានបញ្ហា មិនមែននៅអង្គុយយំទេ ត្រូវរកដំណោះស្រោយ (ឆាវ ឆាវ)។

៣៖ សុខចិត្តកាចសាហាវឃោរឃៅ ប្រសើរជាងធ្វើជាអ្នកចិត្តល្អ ព្រោះថាកាចសាហាវនាំឲ្យមនុស្សខូចរៀងចាល ប៉ុន្តែបើសណ្តោសប្រណីនាំឲ្យសង្គមឥតសណ្តាប់ធ្នាប់ ហើយចេញពីនេះ នាំឲ្យប្រជាជនស្លូតត្រង់ត្រូវរងទុក្ខវេទនា។ លោក នីកូឡូ ម៉ាគីអាវេលី ទស្សនវិទូនយោបាយ ប្រវត្តិវិទូ និងជាអ្នកទ្រឹស្តីសង្គ្រាម ជនជាតិអ៉ីតាលី។

៤៖ ទីណាគ្មានច្បាប់ ទីនោះគ្មានសេរីភាព (ចន ឡុក)។

៥៖ ចូរវាយតម្លៃមនុស្សតាមរយៈសំណួរ ប្រសើរជាងចម្លើយរបស់ពួកគេ (វ៉ុលទែ)៕