(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក បានដាក់លក់ស្មាតហ្វូនសេរីថ្មី realme 8 Pro ទូទាំងប្រទេសជាមួយតម្លៃត្រឹមតែ ៣៦៩ដុល្លារ ជាមួយកាដូ realme Special gift ជាមួយនឹងស៊ីមកាតស្មាតផងដែរ។

ស្មាតហ្វូន realme 8 Pro គឺជាស៊េរី pro ដែលជោគជ័យបង្អស់របស់ត្រកូល realme Numer Series វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារ កំរិតមធ្យម ជាមួយនឹងការគាំទ្រ ជាច្រើនពីសំណាក់យុវវ័យ ហើយ realme 8 Pro នាំមកនូវកាមេរ៉ាកាន់តែលេចធ្លោដែលមានសិនស័រទំហំ១០៨MP និងជាមួយមុខងារថតរូបកាន់តែទាន់សម័យ។ ជាមួយ នឹងទំនោរភាពពេញនិយមរបស់អ្នកប្រើប្រាស់វ័យក្មេងដែលចង់បានបច្ចេកវិទ្យាថ្មីៗប្លែក realme ក៏នៅតែព្យាយាមយកអ្វីដែលថ្មីនោះមកឲ្យអ្នកប្រើប្រាស់ដោយបានបំពាក់បច្ចេកវិទ្យា ក៏ដូចជាលក្ខណៈសម្បត្តិមុខងារ ដែលមាននៅលើស្មាតហ្វូនលំដាប់កំពូល មកដាក់លើស្មាតហ្វូន realme 8 Pro ដែលមានតម្លៃសមរម្យបំផុត។

កាមេរ៉ាជំនាន់ថ្មីទំហំ១០៨MP អាចផ្តិតយករូបភាព ដែលមានគុណភាពខ្ពស់បំផុត ១២០០០ X ៩០០០ ដែលធ្វើឲ្យរូបថតកាន់តែច្បាស់។ ជាមួយកាមេរ៉ាជំនាន់ថ្មីទំហំ១០៨MP វាមានមុខងារសម្រាប់កម្សាន្តជាច្រើនដូចជា៖ Tilt shift time lapse video, Starry Time-lapse Video, Neon Portrait, Dynamic Bokeh Portrait, AI Portrait, Dual-view Video, Ultra-Nightscape Video, AI mixed color portrait, movie mode ។

មុខងារដំបូងបង្អស់លើពិភពលោក Starry Time-lapse Video and Tilt-shift Time-lapse Video ដំណោះស្រាយនៃ Time-lapse Video ដែលជាសិទ្ធផ្តាច់មុខទៅមុខងារ មួយនេះ ផ្នែកទៅលើរូបថតនៃហ្វូងផ្កាយ Starry photos។ វាចំណាយពេល៤៨០វិនាទី ដើម្បីថតរូប ៣០សន្លឹក បន្ទាប់មកបង្កើតវីដេអូ Time-lapse ដែលមានរយៈពេល ១វិនាទី ដែលមានន័យថាមុខងារ time-lapse mode អាចបង្ហាញនូវការផ្លាស់ប្តូរឥតឈប់ឈររបស់សកលោកក្នុងល្បឿនលឿនជាង ៤៨០ដង។

មុខងារថតរូបឲ្យឃើញតូចរបស់ realme អាចផ្តិតយករូបភាពដែលមានលក្ខណៈ ការថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន១០ដង ដែលបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យ និងប្លែក។ realme 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលមានលក្ខណៈពិសេសនៃការថតរូបឲ្យឃើញតូច។

realme 8 pro បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន ៥០W Superdart Flash Charge វាអាចសាកថ្មទំហំ៤៥០០mAh ពី ០ ទៅ ១០០% នៅត្រឹមតែរយៈពេល ៤៧ នាទីប៉ុណ្ណោះ។ ៥០W SuperDart Charge ប្រើបច្ចេកវិទ្យាសាកថ្មដែលមានវ៉ុលខ្ពស់ដើម្បីទទួលបានប្រសិទ្ធភាពថាមពលសាក ៩៧% និងគាំទ្រការការពារសាកថ្ម៥%។ ដំណើរការនៃមុខងារ Super Power Saving Mode ជាមួយថាមពលថ្ម ៥% អាចទុក standby បាន៣២ម៉ោង ឬការសន្ទនាទូរស័ព្ទ ៩៨នាទី។ ទាំងនេះគឺជាលក្ខណៈ សម្បត្តិដ៏ល្អដែលអ្នកប្រើប្រាស់ចង់បាន ព្រោះវាអាចបន់បែនបានគ្រប់កាលៈទេសៈ។

ជាមួយការរចនាម៉ូដថ្មី AG mineral crystal,ទំងន់ស្រាលនឹងស្តើងត្រឹម១៧៦g ផ្ទៃខាងក្រោយរបស់ realme 8 pro ភ្លឺរលោង រំលេចដោយពណ៌គ្រីស្តាល់ធម្មជាតិជាមួយ នឹងពណ៌ខៀវ នឹងពណ៌ខ្មៅ ដោយគេមជុំវិញកាមេរ៉ានឹងពាក្យស្លោក «DARE TO LEAP» មានពន្លឺប្រដេញយ៉ាងស្រស់ស្អាត។ realme 8 pro មានទំងន់ត្រឹមតែ ១៧៦g នឹងកំរាស់ ៨.១mm ងាយស្រួលក្នុងការចាប់កាន់។

realme 8 Pro ភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់នឹងគាំទ្រការប្តូរពណ៌ theme color តាម notification bar, ប៊ូតង់ shortcut , setting Interface Icons, ព្រមទាំងមុខងារdark mode ទាំង3ជម្រើស។ចំពោះការលេងហ្គេមទំហំធំក៏អាចកំណត់អេក្រងឲ្យភ្លឺនិងកំណត់បណ្តាញ dual-channel network ដើម្បីធានាបាននូវស្ថេរភាព របស់បណ្តាញ ហើយក៏អាច block alarms, notifications, នឹងការហៅចូលពេលកំពុងលេង។ ការការពារឯកជនភាពថ្មីនេះ បានអនុញ្ញាតឱ្យអ្នកប្រើលាក់កម្មវិធីនិងឯកសារ ឯកជនដោយប្រើ password។ Security Shield ផ្តល់នូវប្រព័ន្ធត្រួតពិនិត្យ system នឹងការពារការទូទាត់តាមរយៈកម្មវិធីAppផងដែរ។ យោងតាម Realme Labs ការដំឡើងកម្មវិធី app ត្រូវបានធ្វើឲ្យលឿនត្រឹម ២៣.៦៣% ហើយ Realme UI 2.0 ក៏បានបង្កើនការប្រើប្រាស់តាមប្រព័ន្ធ system ដល់ ៤៥%ផងដែរ។

realme 8 Pro នាំមកជាមួយអេក្រង់ Full HD Super AMOLED ទំហំ ៦.៤ អ៊ីញ វាមានអត្រានៃការប៉ះរហូតដល់ទៅ ១៨០Hz សម្រាប់ការឆ្លើយតបឲ្យកាន់តែប្រសើរ នៅពេលដែលលេងហ្គេម។ ការនៅក្រោមពន្លឺព្រះអាទិត្យ កំរិតពន្លឺឡើងដល់១០០០nits ហើយវាក៏គាំទ្រពន្លឺផ្សេងទៀតដែលដូចជាពន្លឺDCជាដើម។ realme 8 Proបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon ៧២០G ជាមួយកំលាំងខ្លាំង ៨-coreនឹងការរចនាកម្រើសស្តើងត្រឹម ៨nm។ វាក៏មានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ អាចប្រើSIM 2 standbyនឹងអាចបន្ថែមអង្គផ្ទុកទន្និន័យដល់២៥៦GB៕