(បរទេស)៖ ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កំពូលតារាសម្តែងល្បីឈ្មោះរបស់អាមេរិក Dwayne Johnson ហៅ «The Rock» គឺជាបុគ្គលជាប់លេខ១ ក្នុងនាមជាមនុស្សដែលទទួលបានចំណូលពី Instagram បានច្រើនបំផុតជាងនរណាៗទាំងអស់។ លើសពីនេះ ក៏មានបុគ្គលល្បីៗជាបន្តបន្ទាប់ផងដែរ តាមពីក្រោយតារាល្បី «The Rock» ដែលរកចំណូលបានរាប់លានដុល្លារ ពី Instagram នេះ។

ថ្ងៃនេះ Fresh News Plus សូមលើកយកបុគ្គលល្បីទាំង១០ ដែលទទួលបានប្រាក់ចំណូលច្រើនបំផុត ពី Instagram ក្នុងឆ្នាំ២០២១៖

ទី១៖ កំពូលតារាសម្តែងអាមេរិក «The Rock» រកចំណូលបានរហូតដល់ទៅ ១,០១៥,០០០ ដុល្លារអាមេរិក ត្រឹមការបង្ហោះផ្សព្វផ្សាយផលិតផលម្តងប៉ុណ្ណោះ។ បច្ចុប្បន្ន Instagram របស់លោកមានអ្នក Follow ចំនួន ២៣១លាននាក់។

ទី២៖ តារាទូរទស្សន៍អាមេរិក Kylie Jenner រកចំណូលបានរហូតដល់ទៅ ៩៨៦,០០០ ដុល្លារអាមេរិក ត្រឹមការបង្ហោះផ្សព្វផ្សាយផលិតផលម្តង។ បច្ចុប្បន្ន Instagram របស់នាងមានអ្នក Followe ចំនួន ២២៨ លាននាក់។

ទី៣៖ កីឡាបាលទាត់ល្បីឈ្មោះ Cristiano Ronaldo រកចំណូលបានរហូតដល់ទៅ ៨៨៩,០០០ ត្រឹមការបង្ហោះផ្សព្វផ្សាយផលិតផលម្តង។ បច្ចុប្បន្ន Instagram របស់លោកមានអ្នក Followe ចំនួន ២៨០ លាននាក់។

ទី៤៖ តារាទូរទស្សន៍ល្បី Kim Kardashian រកចំណូលបានរហូតដល់ទៅ ៨៥៨,០០០ ដុល្លារអាមេរិក ត្រឹមការបង្ហោះផ្សព្វផ្សាយផលិតផលម្តង។ បច្ចុប្បន្ន Instagram របស់នាងមានអ្នក Followe ចំនួន ២១៧ លាននាក់។

ទី៥៖ តារាចម្រៀងមាឌល្អិត Ariana Grande រកចំណូលបានរហូតដល់ទៅ ៨៥៣,០០០ ដុល្លារអាមេរិក ត្រឹមការបង្ហោះផ្សព្វផ្សាយផលិតផលម្តង។ បច្ចុប្បន្ន Instagram របស់នាងមានអ្នក Followe ចំនួន ២៣២ លាននាក់។

ទី៦៖ តារាចម្រៀង Selena Gomez រកចំណូលបានរហូតដល់ទៅ ៨៤៨,០០០ ដុល្លារអាមេរិក ត្រឹមការបង្ហោះផ្សព្វផ្សាយផលិតផលម្តង។ បច្ចុប្បន្ន Instagram របស់នាងមានអ្នក Followe ចំនួន ២២៣ លាននាក់។

ទី៧៖ តារាចម្រៀង Beyonce Knowles រកចំណូលបានរហូតដល់ទៅ ៧៧០,០០០ ដុល្លារអាមេរិក ត្រឹមការបង្ហោះផ្សព្វផ្សាយផលិតផលម្តង។ បច្ចុប្បន្ន Instagram របស់នាងមានអ្នក Followe ចំនួន ១៧៤ លាននាក់។

ទី៨៖ តារាចម្រៀង Justin Bieber រកចំណូលបានរហូតដល់ទៅ ៧៤៧,០០០ ដុល្លារអាមេរិក ត្រឹមការបង្ហោះផ្សព្វផ្សាយផលិតផលម្តង។ បច្ចុប្បន្ន Instagram របស់លោកមានអ្នក Followe ចំនួន ១៧២ លាននាក់។

ទី៩៖ តារាចម្រៀង Taylor Swift រកចំណូលបានរហូតដល់ទៅ ៧២២,០០០ ដុល្លារអាមេរិក ត្រឹមការបង្ហោះផ្សព្វផ្សាយផលិតផលម្តង។ បច្ចុប្បន្ន Instagram របស់នាងមានអ្នក Followe ចំនួន ១៥៥ លាននាក់។

ទី១០៖ កីឡាបាល់ទាត់ល្បី Neymar រកចំណូលបានរហូតដល់ទៅ ៧០៤,០០០ ដុល្លារអាមេរិក ត្រឹមការបង្ហោះផ្សព្វផ្សាយផលិតផលម្តង។ បច្ចុប្បន្ន Instagram របស់លោកមានអ្នក Followe ចំនួន ១៤៩ លាននាក់៕