(អង់គ្លេស)៖ ការប្រកួតបាល់ទាល់ក្នុងក្របខណ្ឌ Premier Leage រវាង Liverpool និង Manchester United ត្រូវបានពន្យារពេលភ្លាមៗ ដោយសារអ្នកគាំប្រហែល ២០០នាក់ បានសម្រុកចូលទីលានប្រកួត អំឡុងពេលកំពុងរៀបចំការប្រកួត។ នេះបើតាមការផ្សាយដោយសារព័ត៌មាន BCC នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ នៅមុននេះបន្តិច។

ការប្រកួតរវាងក្លឹបកំពូលអង់គ្លេសទាំងពីរ ធ្វើឡើងនៅទីលាន Old Trafford ដែលជាទឹកដីរបស់ Manchester United ។ ប្រភពពី BBC បន្តថា អ្នកគាំទ្រសម្រុកចូលទីលានប្រកួត ដោយសារតែចង់តវ៉ាប្រឆាំងទៅលើគ្រួសារ Glazer ដែលជាម្ចាស់ក្លឹប Manchester United។

សូមជម្រាបថា បើតាមការគ្រងទុក ការប្រកួតបាល់ទាល់ក្នុងក្របខណ្ឌ Premier Leage រវាង Liverpool និង Manchester United ត្រូវរៀបចំឡើង នៅវេលាម៉ោង ១០៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ៕