(មីលឡែន)៖ ក្រុម Inter Milan នៅពេលនេះបានឈ្នះពានរង្វាន់លីគកំពូលអីតាលី Serie A 2020-2021 ជាផ្លូវការហើយគិតត្រឹមសប្តាហ៍ទី៣៤ ក្រោយយឈ្នះក្រុម Crotone ២-០ ដោយបានបញ្ចប់ការកាន់កំណត់ត្រា ១១រដូវកាលជាប់គ្នារបស់ក្រុមសេះបង្កង់ Juventus ដែលលីគនៅសល់ ៤ប្រកួតត្រូវបញ្ចប់ជាផ្លូវការ។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។

ក្រុម Inter Milan រកបាន ៨២ពិន្ទុដាច់ក្រុមឈរលេខរៀងទី AC Milan រហូតដល់ទៅ ១៣ពិន្ទុក្រោយផ្តួលក្រុម Crotone ដែលជាការដឹកនាំរបស់លោក Antonio Conte ដែលជាអតីតគ្រូក្លិប Chelsea បានចូលមកកាន់ក្លិបនេះកាលឆ្នាំ២០១៩ ខណៈដែលក្រុម Inter Milan បានឈ្នះពាននេះចុងក្រោយកាលពីរដូវកាល ២០០៩-២០០១០ហើយនេះជារយៈពេល ១១ហើយក្នុងការព្យាយាមលើកពាននេះសារថ្មី៕