(ភ្នំពេញ)៖ ធនាគារវីង ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និង IQPS ដែលជាក្រុមហ៊ុនបោះដុំ និងចែកចាយស្រាបៀរ ភេសជ្ជៈ ទឹកសុទ្ធ បារី Marlboro និង L&M ដែលឈានមុខគេនៅកម្ពុជា បានសហការគ្នា ដើម្បីអនុញ្ញាតដល់ដៃគូអាជីវកម្មរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង។

ភាពជាដៃគូនេះ នឹងជួយសម្រួលដល់ដៃគូ អាជីវកម្មរបស់ក្រុមហ៊ុន IQPS ជាង៦០០០០កន្លែង នៅ២៥ខេត្ត-ក្រុង នៃប្រទេសកម្ពុជា អាចទូទាត់ប្រាក់ជាមួយក្រុមហ៊ុន IQPS តាមរយៈប្រព័ន្ធឌីជីថលអេកូឡូស៊ីដ៏ទំនើបរបស់វីង ប្រកបដោយ ភាពងាយស្រួល ឆាប់រហ័សនិងមានសុវត្ថិភាពខ្ពស់។

នេះជាជំហានថ្មីមួយទៀត ដែលវីង នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ដល់ដៃគូអាជីវកម្ម ជាពិសេសក្រុមហ៊ុន IQPS នឹងចំណេញពេលវេលា ចំណាយធនធានកាន់តែតិច និងកាត់បន្ថយហានិភ័យ ក្នុងការប្រមូលថ្លៃទូទាត់ប្រាក់ពីដេប៉ូនីមួយៗ។

គ្រប់ដេប៉ូទាំងអស់ អាចធ្វើការទូទាត់ប្រាក់ជាមួយក្រុមហ៊ុន IQPS បានយ៉ាងងាយស្រួល តាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) ក្នុងមុខងារ ទូទាត់វិក្កយបត្រ (Bill Payment) ឬ ស្កេន QR កូដ បានយ៉ាងរហ័ស និង សុក្រិតបំផុត។

អតិថិជនទាំងអស់ អាចតាមដានប្រវិត្តប្រតិបត្តិការនីមួយៗតាមរយៈ Wing App បានយ៉ាងច្បាស់ និងងាយស្រួលបំផុត។

ជាងនេះទៅទៀត ម្ចាស់ដេប៉ូនីមួយៗ ក៏អាចដាក់ប្រាក់ក្នុងគណនីវីងរបស់ពួកគេ និងទូទាត់វិក្កយបត្រជាមួយក្រុមហ៊ុន IQPS ដែលមានលេខកូដទូទាត់ ៩២៦២ សម្រាប់ប្រាក់ដុល្លារ តាមរយៈភ្នាក់ងារវីងជាង៩៣០០កន្លែង នៅទូទាំងប្រទេសកម្ពុជាផងដែរ៕