(ភ្នំពេញ)៖ ខណៈដែលប្រទេសកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវកូវីដ-១៩ តារាចម្រៀងប្រុសស្រីពីររូប គឺពេជ្រ សោភា និង ឆន សុវណ្ណារាជ បានរួមគ្នាបញ្ចេញស្នាដៃក្នុងបទចម្រៀងមួយក្រោមចំណងជើងថា «រួមគ្នាការពារកម្ពុជាឈ្នះកូវីដ-១៩» ខណៈចម្រៀងមួយបទនេះ ប្រៀបបាននឹងសារចួលរួមដាស់តឿនបន្ថែមទៀត ទៅកាន់ប្រជាជនខ្មែរ ឲ្យចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល។

នេះមិនមែនជាលើកទី១នោះទេ សម្រាប់តារាចម្រៀង ពេជ្រ សោភា ដែលបានបញ្ចេញចម្រៀងជាបន្តបន្ទាប់ក្នុងគោលបំណងដាស់ស្មារតីឲ្យប្រជាជនខ្មែររួមគ្នាជាធ្លុងមួយ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា តែលើកនេះ ហាក់ប្លែកពីរាល់ដង ដោយចម្រៀងថ្មីនេះ នាងបានចាប់ដៃគ្នាជាមួយលោក ឆន សុវណ្ណរាជ ក្នុងការបកស្រាយចម្រៀង ដែលប្រៀបបាននឹងការអំពាវនាវមួយបន្ថែមទៀត ឲ្យចូលរួមអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ។

បទចម្រៀងមួយនេះ មានខ្លឹមសារសរុបថា ស្ថិតក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងការចម្លងជំងឺកូវីដ-១៩ ការចូលរួមគ្នាពីគ្រប់មជ្ឈដ្ឋាន ក្នុងការកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ គឺជាភារកិច្ចដ៏ចម្បងណាស់ ដើម្បីកម្ពុជាអាចយកឈ្នះកូវីដ-១៩។

ចង់ដឹងចម្រៀងនេះពីរោះ និងមានអត្ថន័យយ៉ាងណា សូមរីករាយសណ្តាប់ដូចខាងក្រោម៖