(ប៉េកាំង)៖ ក្រុមហ៊ុនបណ្ដាញទូរស័ព្ទដ៏ធំរបស់អាមេរិក Verizon ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងលក់ទ្រព្យសម្បត្តិមួយចំនួននៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ( Media Assets) បន្ទាប់ពីខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

ប្រភពដែលជិតស្និទ្ធបានលួចបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Verizon គ្រោងលក់ Media Assets ឲ្យទៅក្រុមហ៊ុន Apollo Global Management ដោយក្នុងនោះរួមមានកម្មវិធី AOL និង Yahoo ។

បើតាមការបញ្ជាក់ពីប្រភពដដែលបានដោយដឹងថា ក្រុមហ៊ុន Verizon បាននិងពិភាក្សាជាមួយក្រុមហ៊ុន Apollo Global Management ពាក់ព័ន្ធទៅនឹងតម្លៃ ដោយក្នុងនោះអាចមានចម្លោះពី ៤ ទៅ៥ពាន់លានដុល្លារអាមេរិក ខណៈដែល AOL និង Yahoo កាលពីជាង១០ឆ្នាំមុន មានតម្លៃនៅលើទីផ្សារសរុបចូលគ្នាជាង ១០០ពាន់លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុនទាំងពីរនេះ ត្រូវបានគេរាយការណ៍មកថា អាចនឹងត្រូវធ្វើឡើងនៅដើមសប្តាហ៍នេះ ដោយសារតែក្រុមហ៊ុន Verizon មិនមានពេលច្រើនឡើង ព្រោះរវល់តែពង្រីកបណ្តាញទូរស័ព្ទរបស់ខ្លួនជាមួយបច្ចេកវិទ្យា 5G៕