(ក្រុងរ៉ូម)៖ លោក Jose Mourinho នឹងចូលមកកាន់តំណែងគ្រូបង្វឹកក្លិបអីតាលី Roma ដែលស្ថិតក្នុងលីគ Serie A នៅរដូវកាលក្រោយ ២០២១-២០២១ ខណៈដែលលោកទើបតែត្រួវបានក្លិបអង់គ្លេស Tottenham HotSpur បញ្ចប់តំណែងកាលពីពេលថ្មីនេះ។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

លោក Jose ត្រូវបានក្លិប Spurs បញ្ចប់តំណែងកាលពីថ្ងៃទី១៩ ខែមេសា ខណៈដែលគ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុម Roma លោក Paulo Fonseca នឹងត្រូវផុតកិច្ចសន្យានៅបញ្ចប់រដូវកាលនេះទាំងដែលក្លិបនៅទាន់មានភាគរយៈតិចក្នុងឈានទៅលេងពានអឺរ៉ុប Champions League រដូវកាលក្រោយបានឬយ៉ាងណានោះ គ្រាដែលលោក Jose Mourinho អាចនឹងចាប់យកកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយក្លិប Roma ដែលជាក្លិបធ្លាប់ឈ្នះពានលីគប្រចាំទេសអីតាលី Serie A បានចំនួន ៣ប៉ុណ្ណោះ។

ខណៈលោកធ្លាប់មានប្រវត្តិល្អជាច្រើនក្នុងការដឹកនាំក្លិបធំៗមួយចំនួនលើកពានលីគធំៗផងដែរ មាននៅលីគអង់គ្លេស PL ជាមួយក្លិប Chelsea ៣ដង, La Liga ជាមួយក្រុមយក្ស Real Madrid, នឹងពានលីគ Serie A ជាមួយក្លិប Inter Milian ២ដងផងដែរ ក្នុងនោះមានពានលីគធំប្រចាំអឺរ៉ុន Champions League ២លើកជាមួយ Porto, Inter Milian នឹងពាន UEFA Europa League ជាមួយ Manchester United មួយលើកផងដែរ៕