(ម៉ូនិច)៖ ក្រុមខ្លាំង Bayern Munich នៅពេលនេះបានក្លាយជាម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga 2020-2021 ជាផ្លូវការបន្ទាប់ពីក្រុម RB Leipizg ចាញ់ក្រុម Burossia Dortmund 3-2 ត្រឹមសប្តាហ៍ទី៣២ នៃការប្រកួតដែលមាន ១៨ក្រុមចូលរួមប្រជែងដែលនៅសល់ ២ប្រកួតទៀតទើបបញ្ចប់។

នេះជាការឈ្នះពានលីគ Bundesliga បានចំនួន ៩រដូវកាលជាប់គ្នាចំណោមការឈ្នះបាន ៣១លើកមកនេះក្នុងប្រវិត្តសាស្ត្រក្លិបដែលមានរហស្សមាន (ខ្លារខិន) ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយលោក Flick ដែលគិតត្រឹមពេលនេះលោកដឹកនាំក្រុម Bayern Munich លើកពានលីគបាន ២រដូវកាលជាប់គ្នាផងដែរ។

បញ្ជាក់ផងថា ចាប់ពីរដូវកាលក្រោយលោក Julian Nagelsmann ដែលជាគ្រូបង្វឹកក្រុម RB Leipzig នឹងចូលមកជំនួសតំណែងលោក Hansi Flick ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ៕