(ភ្នំពេញ)៖ ក្នុងនាមក្រុមហ៊ុន J&T Express ហៅកាត់ថា J&T ជាក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីឈ្មោះមួយបានគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចការពារ និងគ្រប់គ្រងទៅលើការរីករាលដាលនៃការឆ្លងក៏ដូចជាប្រកាន់ភ្ជាប់ជាមួយនឹងវិធានការ «ដឹកជញ្ជូនរក្សាគម្លាត» ដើម្បីធានា និងការពារ ទៅលើសុវត្ថិភាពរបស់អតិថិជន។

ក្រុមហ៊ុន J&T បានចូលមកនៅក្នុងទីផ្សារប្រទេសកម្ពុជា នៅក្នុងខែមីនា ឆ្នាំ២០១៩ ហើយក៏បានប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារក្លាយខ្លួនទៅជាលំដាប់ក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេផងដែរ។ ក្រុមហ៊ុន J&T តែងតែប្រកាន់ភ្ជាប់ការយកចិត្តទុកដាក់សម្រួល និងផ្ដល់ទំនុកចិត្តនូវសេវាកម្មដ៏ល្អឥតខ្ចោះ។ មកទល់ពេលនេះក្រុមហ៊ុន J&T មានសាខារហូតដល់ ២៣០សាខា ដែលគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា និងមានអត្រាជោគជ័យដល់ទៅ៩៥% ទៅលើសេវាកម្មដឹកជញ្ជូនក្នុងរយៈពេល ២៤ម៉ោង ដែលជាក្រុមហ៊ុនផ្ដល់ជម្រើសទី១ សម្រាប់ការដឹកជញ្ជូនទូទៅ។

មានហេតុផលសាមញ្ញៗ ៥ យ៉ាងដែលអ្នកគួរសម្រេចចិត្តថា គួរតែប្រើសេវាកម្មJ&Tឬអត់៖

1. បើកដំណើរការពេញ ៣៦៥ ថ្ងៃដោយគ្មានថ្ងៃសម្រាក មិនថាអតិថិជនកក់បញ្ញើនៅថ្ងៃអាទិត្យឬបុណ្យទានផ្សេងៗឡើយ
2. ផ្ញើទៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា មិនកំណត់ទិសដៅអតិថិជននៅឆ្ងាយប៉ុណ្ណាទេ J&T នៅនឹងដឹកដល់គេហដ្ឋានតែម្ដង
3. ផ្ដល់ជូននូវតម្លៃសមរម្យដែលចាប់ផ្តើមត្រឹមតែ 4000r តែប៉ុណ្ណោះ
4. បុគ្គលិកមានឆន្ទៈក្នុងការបម្រើសេវាកម្មទៅកាន់អតិថិជននិងមានទំនួលខុសត្រូវខ្ពស់ក្នុងការប្រកបការងារ
5. លោកអ្នកអាចធ្វើការតាមដានកញ្ចប់អីវ៉ាន់របស់អ្នកពិតៗតាមរយៈ៖ App J&T Cambodia សាកសួរតាមភ្នាក់ងារបម្រើអតិថិជន24ម៉ោងរបស់ J&T ក៏ដូចជាតាមដានលើ Website របស់ J&T

ដោយមានតម្រូវការខ្ពស់របស់អតិថិជននៅក្នុងខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន J&T បានពង្រីកទីផ្សារក្នុងការដឹកជញ្ជូនពីប្រទេសចិន មកប្រទេសកម្ពុជា ក្នុងតម្លៃទាបបំផុតត្រឹមតែ 1$/kg ហើយពិសេសនោះក៏មាននូវសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋាន ដោយមិនចាំបាច់តម្រូវឲ្យអតិថិជន ចេញទៅក្រៅដើម្បីទទួលទំនិញដល់ទីតាំងឡើយ។

ក្រុមហ៊ុន ដឹកជញ្ជូន J&T មានសាខាធំៗនៅក្រៅស្រុករហូតដល់ ៨ប្រទេស ដែលក្នុងនោះមានដូចជាឥណ្ឌូណេស៉ី ចិន ម៉ាឡេស៉ី ហ្វីលីពីន ថៃ សិង្ហបុរី វៀតណាម និងកម្ពុជា។

ខណៈពេលដែលប្រទេសកម្ពុជាចាប់ផ្តើមមាននូវការឆ្លងជំងឺកូវីដ ក្នុងដំណាក់កាលដំបូងក្រុមហ៊ុន J&T បានស្វះស្វែងរកនូវគ្រប់មធ្យោបាយក្នុងការទប់ស្កាត់ ហើយក៏បានដាក់ប្រកាសចេញសេចក្ដីណែនាំទៅដល់បុគ្គលិកគ្រប់សាខាទាំងអស់ ឲ្យប្រើប្រាស់ម៉ាស់ស្រោមដៃរួមទាំងបាញ់ទឹកអាកុលសម្លាក់មេរោគ និងវ៉ាស់កំដៅយ៉ាងទៀងទាត់។ ក្រុមហ៊ុន ក៏បានរៀបចំឲ្យបុគ្គលិកទាំងអស់ទទួលនៅការចាក់វ៉ាក់សាំងតាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសនោះ ក៏បានចាត់ចែងរៀបចំបាញ់សម្លាប់មេរោគ យ៉ាងត្រឹមត្រូវទៅលើឡាន ដឹកជញ្ជូនសំភារៈ ប្រើប្រាស់ ទូទៅតាមតំបន់សាខារបស់ ក្រុមហ៊ុន J&T ផងដែរដើម្បីរក្សាការពារសុវត្ថិភាពអតិថិជនគ្រប់ៗគ្នា។

ក្រុមហ៊ុន J&T តែងតែប្រកាន់ភ្ជាប់គោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ គ្រប់តំបន់សាខាទាំងអស់ដោយបានធ្វើការផ្សព្វផ្សាយ ក៏ដូចជាធ្វើការណែនាំនៅលើប្រពន្ធ័ បណ្តាញសង្គម ទាក់ទងនឹងវិធានការ ទប់ស្កាត់ការឆ្លងជំងឺកូវីដផងដែរ។

យោងតាមការបញ្ជាក់ពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនសង្ឃឹមថា អតិថិជនក៏ដូចជាប្រជាជនទាំងអស់ រួបរួមកាយ និងចិត្ត ចូលរួមប្រយុទ្ធប្រឆាំងជាមួយ ជំងឺឆ្លងដ៏សាហាវនេះ និងសូមឲ្យអតិថិជនទាំងអស់មានសុខសុវត្ថិភាពសុខភាពល្អគ្រប់ក្រុមគ្រួសារ៕