(ភ្នំពេញ)៖ លោក វ៉ែន ស៊ីដា នាយក ក្រុមហ៊ុនជី ខេ អេហ្វ អិកស៍ ខេមបូឌា និងសហការី បាននាំយកម៉ាសចំនួន ២៥,០០០ ឧបត្ថមជូនដល់ និយ័តករមូលបត្រកម្ពុជា និងម៉ាសចំនួន ២៥,០០០ម៉ាសទៀត ផ្តល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុបទាំងអស់ ៥០០០០ម៉ាស ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ឋប្រឆាំងជាមួយជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ដោយសង្កេតឃើញថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការខំប្រឹងប្រែងយ៉ាងខ្លាំងអំពីសុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់មានការបិតខ្ទប់ភូមិសាស្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅរបស់ខេត្តកណ្តាល ដើម្បីកាត់ផ្តាច់ចរន្តឆ្លងកាត់នៃជំងឺកូវីដ១៩។

លោក វ៉ែន ស៊ីដា បានថ្លែងយ៉ាងដូច្នេះថា៖ «ទោះបីជាស្ថានភាពពេលនេះមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មានការថមថយខ្លះយ៉ាងណាក្តី ក៏យើងនៅតែបន្តរួមគ្នាចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការចូលរួមតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយអនុវត្តន៍វិធានការ បីកុំ បីការពារ ដើម្បីចូលរួមការពារ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩»

គួរបញ្ជាក់ថាក្រុមហ៊ុនជី ខេ អេហ្វ អិកស៍ ជាក្រុមហ៊ុនស្របច្បាប់ លំដាប់អន្តរជាតិ ដែលមានការិយាល័យកណ្តាល នៅប្រទេសអង់គ្លេស មានសាខាជុំវិញពិភពលោក១៨ប្រទេស និងមាន២៨ការិយាល័យ មានបទសោធន៍ជាង១០ឆ្នាំ ក្នុងទីផ្សារហិរញ្ញវត្ថុ ដែលផ្តល់សេវាកម្ម ជួញដូរ មាស ប្រេង រូបិយប័ណ្ណអន្តរជាតិ និងទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីនិយ័តករមូលបត្រកម្ពុជា ជាផ្លូវការ។ មកដល់ពេលនេះក្រុមហ៊ុនមានអតិថិជនសរុបជាង ១លាននាក់ និងមានប្រតិបត្តិការ១,៥ទ្រីលានដុល្លារ ព្រមទាំងបានកាន់កាប់ទ្រព្យសម្បត្តិជាង ៣០០លានដុល្លារ៕