(ភ្នំពេញ)៖ ក្នុងអំឡុងពេលដ៏ពិសេសនេះ Morgan Enmaison តែងតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជា ខណៈពេលដែលបំពេញការងារបានល្អក្នុងការការពារការរីករាលដាលនៃជំងឺនេះ និងបានលើកកម្ពស់តម្រូវការសម្រាប់ការបន្តការងារឡើងវិញប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់បំពេញនូវទំនួលខុសត្រូវចម្បងរបស់ក្នុងការបង្ការ និងការត្រួតពិនិត្យការរាតត្បាតនៃជំងឺ។ ក្រុមហ៊ុនបានរៀបចំ និងអនុវត្តយ៉ាងតឹងរឹងនូវផែនការការងារសម្រាប់ការការពារ និងការរាតត្បាតនេះ។

នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការរីករាលដាលនៃជំងឺរាតត្បាតកំពុងស្ថិតក្រោមការគ្រប់គ្រង។ បន្ទាប់ពីការបិទខ្ចប់ត្រូវបានបញ្ចប់ហើយ ឧស្សាហកម្មផ្សេងៗក៏បានចាប់ផ្តើមដំណើរការជាបណ្តើរ ៗ ហើយដើម្បីឆ្លងផុត «ដំណាក់កាលអន្តរការណ៍» នេះកាន់តែមានសុវត្ថិភាព Morgan Enmaison បានត្រួតពិនិត្យការការពារ ៣៦០ដឺក្រេ ដោយគ្មានចន្លោះ និងការត្រួតពិនិត្យសេវាកម្មទទួលភ្ញៀវ ១០០ភាគរយប្រកបដោយសុវត្ថិភាព។ ការត្រួតពិនិត្យខ្លួនឯង និង និយោជិកគ្រប់ជាន់ថ្នាក់ គឺជាវិធានការសំខាន់ពីរដើម្បីផ្តល់ឱ្យអ្នកទិញផ្ទះនូវ «សុវត្ថិភាពក្នុងទីស្នាក់ការលក់»។

១៖ សុវត្ថិភាពក្នុងទីស្នាក់ការលក់, ចាប់ផ្តើមការងារជាថ្មី

ក្នុងការប្រឈមមុខនៃការដំនើរការងារឡើងវិញ ស្ថានភាពនៃការការពារនិងការត្រួតពិនិត្យនៃការរីករាលដាលកាន់តែហ្មត់ចត់។ ដើម្បីគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយការការពារ និងត្រួតពិនិត្យនៃជំងឺរាតត្បាតប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូបរបស់ Morgan Enmaison ត្រូវបានអនុវត្តដោយមានសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ ដោយបុគ្គលិកបានពង្រឹងការយល់ដឹងអំពីសុវត្ថិភាព និងការការពារនៃរាតត្បាតក្នុងការណែនាំ ហើយបានធ្វើការសម្លាប់មេរោគនៅដៃទ្វារទីស្នាក់ការលក់បន្ទប់គំរូអគារគំរូបន្ទប់ទទួលភ្ញៀវជាច្រើនដង ជាពិសេសផ្លូវដើរនានានៅក្នុងទីស្នាក់ការលក់។

២៖ ការការពារ និងការធានាស្ថិតនៅក្នុងចិត្តរបស់លោកអ្នក

ការការពារ ៥យ៉ាងធំៗ៖
* រៀបចំសេវាកម្មប្រឹក្សាសម្រាប់អតិថិជនមួយនិងមួយ ក្នុងតំបន់អនុញ្ញាត្តិទទួលបានភ្ញៀវបានតែមួយក្រុម និងការមើលផ្ទះមិនឲ្យចង្អៀត
* ចុះឈ្មោះអតិថិជន ពេលវេលាមកដល់ វាស់កំដៅ និងការធ្វើដំណើររបស់អតិថិជនដែលធ្លាប់ទៅកាន់តំបន់ក្រហម និងកន្លែងផ្ទុះខ្លាំង
* ទទួលការណាត់ជួបក្នុងមួយក្រុមជាមួយអ្នកប្រឹក្សាម្នាក់ ដើម្បីរៀបចំកន្លែងឲ្យមានភាពងាយស្រួលក្នុងការមើលផ្ទះ
* អ្នកទទួលភ្លៀងតម្រូវឲ្យពាក់ម៉ាស់ និងឆែកសុខភាពជារៀងរាល់ថ្ងៃរួមជាមួយតាមដានក្នុងការធ្វើដំណើរ និងសីតុណ្ហភាព
* រៀបចំភេសជ្ជៈ និងអាហារដាច់ដោយឡែក។

សុវត្ថិភាពរក្សាគន្លាត៣យ៉ាង៖
* អគារគំរូតម្រូវឲ្យទទួលភ្ញៀវមួយក្រុមក្នុងការមើល បន្ទប់គំរូក៏តម្រូវឲ្យភ្ញៀវមួយក្រុមក្នុងការទស្សនា
* អ្នកទទួលភ្ញៀវនិងអតិថិជនត្រូវរក្សាគន្លាត មួយម៉ែត្រកន្លះពីគ្នាដើម្បីសុវត្ថិភាព
* កន្លែងពិភាក្សាត្រូវមានខ្យល់ចេញចូលល្អ និងចម្ងាយពីតុមួយទៅតុមួយគឺពីរម៉ែត្រ

ការសំលាប់មេរោគទាំង៤៖
* រៀងរាល់ថ្ងៃនៅម៉ោង៧៖៣០ (មុនពេលធ្វើការ) និង ១៨៖៣០ (បន្ទាប់ពីចេញពីធ្វើការ) ការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណទាំងមូល និងរក្សាកន្លែងនោះឱ្យមានខ្យល់ចេញចូលពេញមួយថ្ងៃ
* ផ្តល់ជូនម៉ាស់ ស្រោមដៃ ទឹកសម្លាប់មេរោគនិងអាកុលផ្សេ សម្រាប់ភ្ញៀវដែលត្រូវការ
* បាញ់ថ្នាំសម្លាប់មេរោគកៅអី ដៃទ្វារ បន្ទប់ទឹក ក្បាលបាញ់ទឹក ចានបង្គន់ជាដើមរៀងរាល់ ២ ម៉ោងម្តងបន្ទាប់ពីទទួលភ្ញៀវចាកចេញ
* កន្លែងរៀបចំអាហារសម្រាប់ភ្ញៀវត្រូវសម្លាប់មេរោគ ៣ដងក្នុងមួយថ្ងៃ និងបិទកន្លែងក្មេងលេង។

យើងជឿជាក់យ៉ាងមុតមាំថារាជធានីភ្នំពេញ មិនមែនជាកោះដាច់ស្រយាលទេ Morgan Enmasion នឹងប្រយុទ្ធប្រឆាំងជាមួយនឹងអ្នក។ យើងជឿជាក់យ៉ាងមុតមាំថា សម្រស់នឹងមកដល់ ហើយការរីករាលដាលនឹងរលាយសាបសូន្យ។ នេះគឺជាការទទួលខុសត្រូវសម្រាប់ជីវិតប្រសើរជាងមុនដែល Morgan គាំទ្រដល់មនុស្សម្នាក់ៗឲ្យនៅជាប់នឹងមុខតំណែងរបស់ពួកគេ និងការពារជីវិតដែលមានសុខភាពល្អនៅក្នុងគ្រួសារ។

ក្នុងអំឡុងពេលនៃការរីករាលដាល យើងបានទទួលខុសត្រូវក្នុងការការពារក្នុងនាមនៃសេចក្តីស្រឡាញ់ បន្ទាប់ពីការដំណើរការការងារឡើងវិញ Morgan និងលះបង់ក្នុងការខិតខំប្រឹងប្រែងដើម្បីបង្កើតបរិស្ថានដែលមានសុវត្ថិភាព និងសុខភាពល្អជាងគេ ដូច្នេះក្រុមគ្រួសារដែលជ្រើសរើស និងទុកចិត្ត Morgan នឹងមានអារម្មណ៍សុខស្រួល និងទុកចិត្ត៕

សូមទស្សនាវីដេអូ៖ https://www.facebook.com/watch/?v=3039490106282949