(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាថ្មីៗទៀត ដែលរួមមានដូចតទៅ៖

១៖ មនុស្សល្អ មិនចាំបាច់ត្រូវការច្បាប់ចាប់បង្ខំឱ្យទទួលខុសត្រូវនោះទេ ផ្ទុយទៅវិញ មនុស្សអាក្រក់តែងតែរកវិធីគ្រប់បែបយ៉ាងដើម្បីគេចចេញពីច្បាប់ (ប្លាតុង ទស្សនវិទូក្រិកបុរាណ)។

២៖ ទង្វើល្អមានច្រើន តែមនុស្សចេះតែនាំគ្នាធ្វើទង្វើអាក្រក់ (ស៊ូ តុងប៉ អ្នកប្រាជ្ញបុរាណចិនសម័យសុង)។

៣៖ រៀនសាងល្អខ្លះទៅ ពេលស្លាប់ទៅ មិនអាចយកទៅបានទេ (ឆាវ ឆាវ)។

៤៖ គ្រាន់តែបាយមួយចាន មួយចម្អែត ហេតុអ្វីត្រូវធ្វើរឿងអាក្រក់ច្រើនម្ល៉េះ (ស៊ូ តុងប៉)។

៥៖ ផែនដីអាចបំពេញតម្រូវការដល់មនុស្សគ្រប់គ្នាបាន តែមិនអាចបំពេញនូវភាពលោភលន់របស់មនុស្សម្នាក់បានឡើយ (មហាត្មៈ គន្ធី បិតាឯករាជ្យជាតិឥណ្ឌា)៕