(ភ្នំពេញ)៖ សម្រាប់លទ្ធផលសរុបការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាប្រចាំសប្តាហ៍ទី២ ក្រុមវិសាខា នគរបាលជាតិ ណាហ្គា និងទ័ព បាន ១ពិន្ទុស្មេីគ្នា បន្ទាប់ពីខេត្តព្រៃវែង រកបាន៣ពិន្ទុពេញ ក្រោយបំបាក់សូលទីឡូអង្គរ យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ គ្រាដែលបឹងកេត និងអាសុីអឺរ៉ុប យូណាយធីតត្រូវលេីកពេល។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១៥ ខែឧសភារួមមាន៖
១៖ វិសាខា ១-១ នគរបាលជាតិ
២៖ ណាហ្គាវេីលដ៏ ២-២ កងយោធពលខេមរភូមិន្ទ។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែឧសភាវិញរួមមាន៖
២៖ ខេត្តព្រៃវែង ៦-០ សូលទីឡូអង្គរ។

សូមបញ្ជាក់ផងដែរថា ចំពោះលទ្ធផលសរុបនៃការប្រកួតលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២ ក្រុុមណាហ្គាបានចែកគ្នាម្នាក់ ១ពិន្ទុ បន្ទាប់ពីបានលេងស្មេីជាមួយក្រុមកងយោធពលខេមរភមិន្ទ ក្នុងលទ្ធផល ២-២ កាលពីម្សិលមិញនៃទឹកដីកីឡដ្ឋាន អេ.អុី.យូរ ស្ពតផាគ៕