(សៀមរាប)៖ មិនធ្លាប់មានទេ អស្ចារ្យពេកហើយ គ្រាន់តែដេកនៅតែផ្ទះ រួចតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ក៏បានឈ្នះមាស ១តម្លឹងដែរ។ អបអរសាទរអ្នកស្រី អ៊ុត ពិសាខ បានតេចូលឈ្នះមាស ១តម្លឹង និងបានឡើងមកទទួលផ្ទាល់នៅលើឆាកប៊ូសស្រ្តង កាលពីថ្ងៃសៅរ៍ ទី១៥ ខែឧសភា ម៉ោង ១១ព្រឹក នៅលើស្ថានីយទូរទស្សន៍ CTN ។

ជាក់ស្តែងអ្នកតេចូលកាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ មានឈ្មោះថា អ៊ុត ពិសាខ ដែលរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ហើយបានឆ្លើយសំណួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន ៥ ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន ៩។

លុះដល់ពេលត្រូវបើកប្រអប់ទាំង៥ ដែលអ្នកស្រីបានជ្រើសរើស ធ្វើឲ្យទស្សនិកជនដែលកំពុងតែទស្សនានៅគេហៈដ្ឋាន រំភើបបុកពោះជំនួស អ្នកស្រីអ៊ុត ពិសាខ ស្របពេលដែលអ៊ុតមើលពេលដែលបើកប្រអប់ម្តងមួយៗ សុទ្ធតែជាមេដាយមាសទាំង ៥ស្លាក ដែលស្មើនឹងមាស ១តម្លឹង ធ្វើឲ្យអ្នកស្រីរំភើបស្រែកហ៊ោកញ្ជ្រៀវពេញផ្ទះ។

ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ កម្មវិធីត្រូវផ្អាកដំណើរការមួយរយៈសិន ត្រូវតម្រូវឲ្យអ្នកស្រីមកទទួលយករង្វាន់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ។

កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកំពូលកម្មវិធីមហាសំណាង ដែលត្រូវបានរៀបចំឡើងដោយប៊ូសស្រ្តងមុនគេបង្អាស់ និងជាកម្មវិធីឈ្នះលុយងាយៗ គ្រាន់តែតេចូលដឹងតែឈ្នះលុយគ្រប់ៗគ្នា។

បើអ្នកតេជ្រើសរើសបាន៖
* មេដាយមាស 1 ស្លាក ស្មើនឹង 200,000៛
* មេដាយមាស 2 ស្លាក ស្មើនឹង 400,000៛
* មេដាយមាស 3 ស្លាក ស្មើនឹង 800,000៛
* មេដាយមាស 4 ស្លាក ស្មើនឹង 1,600,000៛
* និង មេដាយមាស 5 ស្លាក ស្មើនឹង មាស ១តម្លឹង។

ដើម្បីមានឳកាសឈ្នះមាស១តម្លឹងដូចអ្នកស្រី សូមកុំភ្លេចត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តងដើម្បីតេចូលក្នុងកំពូលកម្មវិធីមហាសំណាងប៊ូសស្រ្តងតេឈ្នះលុយ រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ១១ព្រឹក នៅស្ថានីយទូរទស្សន៍CTN។ មាសសុទ្ធជាច្រើនតម្លឹង និងលុយសុទ្ធជាច្រើនលានកំពុងរង់ចាំបងប្អូន៕