(មីយ៉ាន់ម៉ា)៖ ក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ H & M បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានចាប់ផ្តើមដាក់ការបញ្ជាទិញជាថ្មីម្តងទៀត ជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានការផ្អាកជាបណ្តោះអាសន្ន ក្រោយពីមានរដ្ឋប្រហារយោធា នៅក្នុងប្រទេសមួយនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជាមួយនឹងការសម្រេចចិត្តរបស់យើង យើងចង់បញ្ជៀសហានិភ័យ ដែលនឹងកើតមានលើអ្នកផ្គត់ផ្គង់របស់យើង ដែលត្រូវបិទទ្វាររោងចក្ររបស់ពួកគេ ដែលនឹងបណ្តាលឲ្យគ្មានការងារធ្វើ សម្រាប់កម្មករកាត់ដេររាប់ម៉ឺននាក់»

«យើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា», នេះបើតាមសេចក្តីថ្លែងការណ៍បានបន្ថែម៕