(ភ្នំពេញ)៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់រថយន្ត SsangYong ដោយនាយគ្រឿន តារាកំប្លែងល្បីឈ្មោះមួយរូប បានសម្រេចចិត្តទៅទិញរថយន្ត SsangYong REXTON ស៊េរីឆ្នាំ២០២១ ដែលទំនើប បច្ចេកទេសខ្ពស់ និងតម្លៃនឹកស្មានមិនដល់។

យើងដឹងហើយថា ក្រុមហ៊ុន SsangYong ជាក្រុមហ៊ុនកូរ៉េមួយដ៏ល្បី បានបង្កើតនៅស្រុកខ្មែរបានជិត៤ឆ្នាំ តែបើយើងក្រលេកមើលទៅលើផ្លូវ យើងនឹងឃើញរថយន្ត SsangYong សេរីទំនើបជាច្រើនកំពុងធ្វើចរាចរណ៍។

លោកអ្នកប្រហែលជាចង់ដឹងហេតុអ្វី បានជានាយគ្រឿនជ្រើសរើស យករថយន្តREXTON ដោយសារតែរថយន្តនេះ បានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ មានដូចជា៖

* អេក្រង់ឌីជីថល 12.3 អ៊ីញ
* កាមេរ៉ាជុំវិញ 360ដឺក្រេ និងកម្រិតបង្ហាញរូបភាពច្បាស់លាស់
* ប្រអប់លេខអូតូ៨វគ្គ ជាមួយនឹងការប្រើប្រាស់ Shift By Wir eប្រព័ន្ធកំណត់ការបើកបរទៅតាមស្ថានភាពផ្លួវ
* ប្រព័ន្ទផ្តល់សញ្ញានៅពេលដែលបើកចាកចេញពីគន្លងផ្លូវ
* ប្រព័ន្ធសែនស័រលោតលើកញ្ចក់ពេលមានរថយន្តឆ្លងកាត់ពីក្រោយ
* ប្រព័ន្ធជំនួយនៃការចូលចត
* ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលរថយន្ត ឬ វត្ថុអ្វីឆ្លងកាត់ពីក្រោយ
* ដំបូលបិតបើក
* យ៉ាន់កង់ទំហំ២០អ៊ីញ
* កៅអីអាចសារេកន្លែងអង្គុយបាន៣នាក់
* កៅអីស្វាគមន៍, កៅអីអូតូ, កៅអីមានខ្យល់ចេញចូល និងកៅអីកម្តៅ, ចង្កៀងមុខបំពាក់អំពូល LED 4គ្រាប់, ចង្កូតរាងអក្សរ D ដែលមានប្រព័ន្ធ Rack Type Electric Power Steering, ពោងសុវត្ថិភាពចំនួន៩, ប្រព័ន្ទបើកឃ្លុបក្រោយស្វ័យ, គុណភាពនៃដែកខ្ពស់ និងមានដែក៤ស្រទាប់ និងមាន options ទំនើបជាច្រើនទៀត។

នៅរដូវភ្លៀងនេះ ក្រុមហ៊ុន SsangYong បានផ្តល់តម្លៃយ៉ាងពិសេស ចំពោះរថយន្ត REXTON ដោយមានការបញ្ចុះតម្លៃ រហូតទៅដល់៣,០០០ដុល្លារ និងមានការថែម ជូននូវកាដូជាច្រើនទៀតមានដូចជា៖ ឈ្នាន់រថយន្តមួយគូ, កម្រាលជើងល្អប្រណិត, ស្កុតការពារកម្តៅថ្ងៃ, ប្តូរប្រេងម៉ាស៊ីននចំនួន៤ដង, ស្លាកលេខធម្មតា, ធានា៣ឆ្នាំ ឬ ១០០,០០០គីឡូម៉ែត្រ៕