(ភ្នំពេញ)៖ ទិន្នន័យលក់រថយន្តដឹកអ្នកដំណើរ បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង អំឡុងពេលរលកទី២ នៃជំងឺរាតត្បាតកូវីដ១៩ ដែលកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា។ ទិន្នន័យនៃការលក់ របស់ក្រុមហ៊ុនចែកចាយរថយន្ត MG បានកើនឡើងជាបន្តបន្ទាប់ ដោយលក់ដាច់ប្រមាណ ជាង៧០គ្រឿង នៅក្នុងខែឧសភានេះ ទោះក្នុងស្ថានភាពដ៏លំបាកក៏ដោយ។

ជាលទ្ធផល ទិន្នន័យលក់ក្នុងកំឡុងខែមីនា ដល់ខែឧសភា ឆ្នាំ២០២១ ក៏ត្រូវបានរងផលប៉ះពាល់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន MG Cambodia បានរាយការណ៍ថា មានអត្រាលក់ខ្ពស់ ជាងការលក់ធម្មតាទៅទៀត ហើយខែឧសភានេះ គឺជាខែជោគជ័យមួយទៀតហើយ សម្រាប់រថយន្ត MG។

កាលពីឆ្នាំមុន និងត្រីមាសទី១ នៃឆ្នាំ២០២១នេះ កំណើននៃការលក់រថយន្តប្រភេទ SUV របស់ក្រុមហ៊ុន MG នៅកម្ពុជា ពិតជាទទួលបានភាពជោគជ័យ គួរឲ្យកត់សម្គាល់ ហើយឥលូវនេះ MG កំពុងតែចាប់ផ្តើមបង្កើនផែនការថ្មី ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ២ លើវិស័យរថយន្តដឹកអ្នកដំណើរនៅកម្ពុជា។

ជាមួយនឹងរថយន្តយ៉ាងល្អប្រណីត ព្រមទាំងតម្លៃសមរម្យដូចជារថយន្ត MG ZS និង រថយន្ត MG RX5 ដែលស្ថិតក្នុងលំដាប់នៃប្រភេទរថយន្តផ្សេងៗគ្នា ហើយ MG ក៏ចង់គ្របដណ្ដប់លើប្រភេទរថយន្តផ្សេងទៀតផងដែរ។ ដូច្នេះរថយន្តប្រភេទ Crossover គឺរថយន្ត MG ZS ត្រូវបានគេរំពឹងថា នឹងគ្របដណ្ដប់ផ្នែកមួយ សម្រាប់មនុស្សជំនាន់ថ្មី ដែលមានថវិកាសមល្មម។

រថយន្ត MG RX5 គឺជារថយន្តប្រភេទ SUV ដែលលក់ដាច់បំផុតនៅកម្ពុជា អមនឹងលក្ខណៈពិសេសទំនើប ដែលអាចនិយាយបានថា ពិតជាល្អសម្រាប់ការប្រើប្រាស់ លក្ខណៈគ្រួសារ និងការប្រើប្រាស់ផ្ទាល់ខ្លួន។

ជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើប ដែលបំពាក់ដោយម៉ាស៊ីនតួបូ ទៅលើគ្រប់ម៉ូឌែលរថយន្ត MG គឺពិតជាឆ្ពោះទៅរកភាពទាន់សម័យ និងសន្សំសំចៃ ដោយចំណុះម៉ាស៊ីន តូចជាងមុនដែលសម្រួល ដល់ការសន្សំប្រេងឥន្ធនៈ និងបន្ថែមជាមួយតួបូសម្រាប់បង្កើនល្បឿន និងសំទុះ បូករួមនឹងការបង់ពន្ធផ្លូវទាបផងដែរ។

នេះគឺជាលក្ខណៈពិសេសមួយ ដែលក្រុមហ៊ុន MG បានខិតខំអស់ពីសមត្ថភាព កាន់តែបើកបរផ្លូវឆ្ងាយ ការស៊ីប្រេងឥន្ធនៈកាន់តែទាប ហើយពិតជាមានផាសុកភាព ក្នុងពេលបើកបរជាមួយនឹងគ្រឿង ក្រោមយ៉ាងរឹងមាំធ្វើឲ្យអ្នកមានអារម្មណ៍ថា មានសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ក្នុងការដំណើរគ្រប់ស្ថានភាពផ្លូវ។

រថយន្ត MG ក្លាយជារថយន្តដែលមានផាសុកភាព, មានអត្ថប្រយោជន៍ខ្ពស់ និងមានសុវត្ថិភាពក្នុងការបើកបរ ដោយការបំពាក់នូវមុខងារ ប្រើប្រាស់យ៉ាងពិសេស ដែលជួយជាជំនួយការដ៏ល្អ របស់អ្នកបើកបរ។ ដូចនេះ អតិថិជនមិនដែលមានភាពស្ទាក់ស្ទើរ ក្នុងការបើកបររថយន្ត MG លើផ្លូវជាតិទៅតាមខេត្តបណ្តាខេត្តនោះទេ ហើយរថយន្ត MG ក៏ជាជម្រើសដ៏ល្អសម្រាប់ការបើកបរក្នុងទីក្រុងផងដែរ។

នៅពេលដែលនិយាយអំពីរថយន្តទំនើប ដែលមានតំលៃសមរម្យជាងគេ បច្ចុប្បន្ននេះ រថយន្ត MG គឺស្ថិតនៅលំដាប់លេខ១ នៅក្នុងបេះដូងរបស់អតិថិជន៕