(ភ្នំពេញ)៖ ការសិក្សា និងបណ្ដុះបណ្ដាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដុះខាតនូវចំណេះដឹង សមត្ថភាព និងជំនាញផ្សេងៗរបស់បុគ្គលគ្រប់រូប ដើម្បីក្លាយជាទំពាំងស្នងឬស្សីសម្រាប់ការ អភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។

នៅក្នុងនោះបរិបថសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន នេះដែរ មិនថាស្ថាប័នរដ្ឋ ឬស្ថាប័នឯកជន ក្រុមហ៊ុន គ្រឹះស្ថានសហគ្រាសធុនតូច មធ្យម ឬធំទាំងអស់រមែងមានតម្រូវការនូវបុគ្គលិកដែលមានចំណេះដឹង សមត្ថភាព ជំនាញ និង បទពិសោធន៍ល្អសម្រាប់បម្រើការទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ មូលហេតុនេះហើយ បុគ្គលិក ឬនិស្សិតគ្រប់រូបបានស្វះស្វែងរកសាកលវិទ្យាល័យ ឬវិទ្យាស្ថាននានាដើម្បីបណ្ដុះ បណ្ដាល និងពង្រឹងសមត្ថភាពរបស់ខ្លួន។

ជាមួយគ្នានេះដែរ វិទ្យាស្ថានខេមអេដប៊ីហ្សនេស្សស្គូល ជាវិទ្យាស្ថានមួយដែលបណ្ដុះ បណ្ដាលទៅលើផ្នែកគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងធុរៈកិច្ច ដែលមានការទទួល ស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

វិទ្យាស្ថាន ខេមអេដប៊ីហ្សនេសស្គូល ជាវិទ្យាស្ថានដែលមានការទទួលស្គាល់ខ្ពស់នៅក្នុងទីផ្សារការងារ រួមជាមួយថ្នាលបណ្ដុះបណ្ដាលដែលប្រកបដោយគុណភាព គុណវុឌ្ឍិ និងការទទួលស្គាល់ ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ដូចជាការទទួលស្គាល់ពីសមាគមគណនេយ្យករជំនាញ (ACCA) នៅចក្រភពអង់គ្លេស វិទ្យាស្ថាន Chartered Financial Analyst (CFA) និង Accreditation Council for Business Schools and Programs នៅប្រទេសសហរដ្ឋអាមេរិក ASEAN University Network នៅអាស៊ី និងការទទួលស្គាល់ផ្នែកគ្រប់គ្រងកម្រិតស្ដង់ដារ ISO 9001:2015 ដោយ Guardian Independent Certification ដែលចុះបញ្ជីនៅចក្រភពអង់គ្លេសផង ដែរ។

រាល់កម្មវិធីសិក្សានៅវិទ្យាស្ថានខេមអេដ ត្រូវបានត្រួតពិនិត្យ និងរៀបចំយ៉ាងម៉ត់ ចត់ដោយមានការទទួលស្គាល់ទាំងក្នុងស្រុក និងស្របតាមស្ដង់ដារអន្តរជាតិ ដោយបណ្ដុះ បណ្ដាលជាមួយសាស្រ្តាចារ្យដែលមានទំាងចំណេះដឹង ជំនាញ និងបទពិសោធន៍ខ្ពស់។

ក្នុង នោះដែរ ការប្រឡងមុខវិជ្ជានីមួយៗនៅវិទ្យាស្ថាន ត្រូវបានរៀបចំឡើងប្រកបដោយសុក្រឹត ភាព និងទទួលស្គាល់ដោយមជ្ឈដ្ឋានអន្តរជាតិ ហើយជាពិសេសសម្រាប់មុខវិជ្ជាមួយចំនួន និស្សិតត្រូវចូលរូមការប្រឡងដែលវិញ្ញាសាទាំងនោះត្រូវបានរៀបចំ វាយតម្លៃ និងធ្វើអត្រា កំណែដោយសមាគមគណនេយ្យករជំនាញ (ACCA) នៅចក្រភពអង់គ្លេស។

ដូច្នេះរាល់ និស្សិតទាំងអស់ត្រូវបានហ្វឹតហាត់ និងដុសខាត់ចំណេះដឹង ជំនាញ និងបទពិសោធន៍ទាំង ក្នុងស្រុក និងលើឆាកអន្តរជាតិ។ ជារៀងរាល់ឆ្នាំ និស្សិតនៃវិទ្យាស្ថានខេមអេដតែងតែទទួល បានពិន្ទុ និងចំណាត់ថ្នាក់ល្អទូទាំងពិភពលោក តាមរយៈការប្រឡងជាលក្ខណៈអន្តរជាតិ ដែលមានការចូលរួមពីសំណាក់និស្សិតជាច្រើនមកពី ១៨៣ ប្រទេសលើពិភពលោក។

ជាក់ស្ដែងថ្មីៗនេះ កញ្ញា ចាន់ ភីស្រីលិញ បានទទួលចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោក នៅក្នុងការប្រឡងជាអន្តរជាតិ លើមុខវិជ្ជា មូលដ្ឋានគ្រឹះនៃសវនកម្ម FAU ដែលជាមុខវិជ្ជាមួយ នៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) តម្រូវឲ្យនិស្សិតប្រឡងជាវិញ្ញាសាសរសេរ ដែលមានភាពពិបាក ព្រោះថាជាការប្រឡងមួយ មានការ ចូលរួមប្រកួតប្រជែងសមត្ថភាពពីនិស្សិតជាច្រើននៅជុំវិញពិភពលោក។

ទាំងនេះក៏ជាមូល ហេតុដ៏ចម្បងមួយ ដែលធ្វើឲ្យរាល់និស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សា ថ្នាក់ បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) ប្រកបទៅដោយចំណេះដឹង សមត្ថភាព ជំនាញ និងបទពិសោធន៍ខ្ពស់ ព្រមទាំងប្រកបនូវគុណធម៌ សច្ចធម៌ និងភាពអំណត់អត់ ធ្មត់ក្នុងការអនុវត្តការងារ ដែលទាំងនេះជាតម្រូវការទីផ្សារការងារ និងបុគ្គលចម្បងក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ។

វិទ្យាស្ថានខេមអេដ គឺជាកន្លែងដ៏ល្អបំផុតដើម្បី ចាប់ផ្តើម។ ចាប់ផ្ដើមទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ 023 986 522 / 012 618 988 ៕