(ភ្នំពេញ)៖ Royal Enfield ម៉ូឌែលដែលឈានមុខគេ ក្នុងពិភពលោកផ្នែកម៉ូតូខ្នាតមធ្យម បានធ្វើសកម្មភាពយ៉ាងស្វាហាប់ ដើម្បីឆ្ពោះទៅរក ការបង្កើនភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់នៅក្នុងបរិបទ នៃការជិះម៉ូតូ។

ដោយមានអាយុកាល១២០ឆ្នាំមកហើយ Royal Enfield បានក្លាយជាយីហោម៉ូតូពេញនិយម នៅទូទាំងពិភពលោក ជាមួយនឹងប្រវត្តិសាស្រ្តដ៏សំបូរបែប និងយូរអង្វែង ដែលបានធ្វើឲ្យ Royal Enfield ក្លាយជាម៉ាកម៉ូតូ មានវ័យចំណាស់ជាងគេ។ ហើយម៉ូតូយីហោនេះផងដែរ នៅតែទទួលបានការពេញនិយម ពីសំណាក់អតិថិជន នៅជុំវិញពិភពលោក ជាពិសេសគឺនៅតំបន់អាស៊ីប្រទេសកម្ពុជាតែម្តង។

តាមរយៈភាពជោគជ័យ នៃការលក់និងការបញ្ចេញម៉ូតូ បន្ទាប់ពីខែឧសភាឆ្នាំ២០២១ បានធ្វើឲ្យម៉ូតូ Royal Enfield មានអ្នកចាប់អារម្មណ៍កាន់តែច្រើន ចំពោះគុណភាពល្អ ការរចនាល្អឥតខ្ចោះ និងតម្លៃសមរម្យ ជាមួយនឹងប្រម៉ូសិនពិសេសផ្សេងៗ។

អ្វីដែលកាន់តែជំរុញចិត្ត ដល់ក្រុមអ្នកជិះម៉ូតូនោះ គឺពួកគេអាចមើលឃើញម៉ូតូ Royal Enfield បន្ថែមទៀត នៅលើដងផ្លូវ និងដំណើរកម្សាន្តបែប solo trip ដែលអតិថិជនភាគច្រើន បានចូលរួម និងធ្វើឲ្យ Royal Enfield Cambodia ទទួលនូវលទ្ធផលមិនគួរឲ្យជឿ ដូចដែរបានឃើញស្រាប់ សម្រាប់ការតាំងបង្ហាញម៉ូតូ នៅតាមកម្មវិធី និងផ្សារទំនើបកន្លងមក។

ជាមួយនឹងការតាំងបង្ហាញម៉ូតូចំនួន៣ថ្ងៃ នៅផ្សារទំនើបអ៊ីអន កាលពីសប្តាហ៍មុន បានធ្វើឲ្យលេចចេញនូវសញ្ញាបូកចំពោះ ការលក់ដ៏ល្អនៅពេលចាប់ផ្តើមដំបូង នៃខែមិថុនា ដោយមានការកក់ចំនួន៩គ្រឿង និងមានការកក់ជាច្រើន បន្តបន្ទាប់ទៀត។

ម៉ូតូម៉ាកយីហ៊ោ Royal Enfield បាននាំចូលនៅសម្លៀកបំពាក់ និងគ្រឿងសម្ភារម៉ូតូមកផងដែរ ជាហេតុធ្វើឲ្យអតិថិជនរបស់យីហ៊ោមួយនេះ កាន់តែស្រលាញ់ និងពេញចិត្តថែមមួយកម្រិតទៀត។

សម្លៀកបំពាក់របស់ម៉ូតូ Royal Enfield គឺនិយាយអំពីរចនាបថរស់រវើក និងមុខងារពិសេសរបស់ខ្លួន ដែលជាកម្លាំងជំរុញទាក់ទាញ និងសមស្របទៅតាមបរិបទមួយ នៃវប្បធម៌របស់អ្នកជិះម៉ូតូ។

ជាមួយគ្នានេះ Royal Enfield ក៏សូមអរគុណចំពោះអតិថិជនដែលតែងតែគាំទ្រ និងមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការតុបតែងម៉ូតូរបស់គាត់ ឲ្យកាន់តែមានភាពស្រស់ សង្ហាបន្ថែមទៀត ដូចជាការបន្ថែមធុង Aluminum នៅសងខាងកែបនៃចំហៀងម៉ូតូ Royal Enfield Himalayan និងកាបូបចំហៀងសាច់ក្រណាត់ បំពាក់ជាមួយម៉ូតូ Royal Enfield Classic។

សូមកុំភ្លេចមកកាន់អគារ តាំងបង្ហាញ Royal Enfield Cambodia ដើម្បីទស្សនានៅការមកដល់ម៉ូតូពណ៌ថ្មីៗ ជាពិសេសសម្លៀកបំពាក់ មួកការពារ ស្រោមដៃ និងសម្ភារលេង customized ម៉ូតូផ្សេងៗ តាមរយៈអាស័យដ្ឋាន៖ https://bit.ly/3w2CaaA