(កូរ៉េ)៖ វីដេអូចម្រៀង «BOOMBAYAH» របស់ក្រុម BLACKPINK បានកើនចំនួនអ្នកចូលទស្សនារហូតដល់ ១.២ពាន់លានដង ក្នុង YouTube គិតត្រឹមវេលាម៉ោង១០៖២៩នាទីព្រឹក (ពេលវេលានៅកូរ៉េ) ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា វីដេអូចម្រៀង «BOOMBAYAH» របស់ក្រុម BLACKPINK បានប្រើរយៈពេល៤ឆ្នាំ ១០ខែ និង១៤ម៉ោង ដើម្បីទទួលបានចំនួនអ្នកចូលទស្សនារហូតដល់ ១.២ ពាន់លានដងក្នុងបណ្តាញសង្គម YouTube ដូចពេលនេះ។

វីដេអូចម្រៀង «BOOMBAYAH» នេះ ត្រូវបានគេដឹងថា ជាវីដេអូចម្រៀងទី៣ហើយ របស់ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK ដែលមានចំនួនអ្នកចូលទស្សនាខ្ទង់ ១.២ ពាន់លានដង ខណៈវីដេអូចម្រៀងពីរផ្សេងទៀត មានដូចជាបទ «DDU-DU-DDU-DU» និងបទ «Kill This Love»៕