(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google ត្រូវបានបង់ប្រាក់សំណង ២២០លានអឺរ៉ូ (ប្រហែល ២៦៨លានដុល្លារអាមេរិក) ពីបទប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការរំលោភបំពានលើការផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្នុង ប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។

ក្រុមអ្នកឃ្លាំងមើកការប្រកួតប្រជែងរបស់បារាំងបានឱ្យដឹដងថា ក្រុមហ៊ុន Google បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ក្នុង ការ ប្រម៉ូតសេវាកម្ម ផ្សព្វផ្សាយពាណិជ្ជកម្ម និងបានរារាំងដៃគូប្រកួតប្រជែងផ្សេងៗមិនឱ្យមានព្រៀបជាងខ្លួន តាមរយៈ Google AdX ដែលជាកន្លែងផ្ដល់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំរបស់ Google។

បន្ទាប់ពីមានការប្ដឹងពិសំណាក់អាជ្ញាធរបារាំង និងរហូតឈានដល់ការបង់ប្រាក់នោះ ក្រុមហ៊ុន Google បានប្រកាសថា នឹង ផ្លាស់ប្ដូរ លក្ខខណ្ឌ និងគោលការណ៍មួយចំំនួននៅលើ Google AdX ដើម្បីកុំឱ្យមានបញ្ហាកើនមានឡើងដដែលៗដូច្នេះ ទៀត។

នេះមិនមែនជាលើកទី១សម្រាប់ Google នោះទេ ដែលរងការផាកពិន័យនោះ ដោយកាលពីឆ្នាំ២០១៩ សហភាពអឺរ៉ុប បានប្ដឹង Google ពីបទប្រើប្រាស់អំណាចខ្លួនក្នុងការរឹតត្បិត ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់គូប្រកួតប្រជែង និងទាមទារ ប្រាក់សំណង ១.៤៩ពាន់លានអឺរ៉ូ ហើយនៅឆ្នាំដដែល បារាំងក៏បានប្ដឹង Google ពីបទគ្រប់គ្រងទិន្នន័យសំខាន់ៗមួយចំនួន ដោយគ្មានការអនុញ្ញាត និងបានរំលោភលើច្បាប់ការពារទិន្នន័យរបស់សហភាពអឺរ៉ុប ដោយពិន័យជាប្រាក់ ៥០លានអឺរ៉ូ។

ចំណែកកាលពីឆ្នាំ ២០១៨ សហភាពអឺរ៉ុបបានប្ដឹង Google ពីបទប្រើប្រាស់ឥទ្ធិពលនៃប្រព័ន្ធដំណើការ Android ដើម្បី ប្រកួតប្រជែងដោយភាពមិនស្មោះត្រង់ ក្នុងទឹកប្រាក់ ៤.៣៤ពាន់លានអឺរ៉ូ ៕