(ភ្នំពេញ)៖ រដូវកាលបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុបដ៏ល្បីកក្រើកពិភពលោក UEFA EURO 2020 បានមកដល់ហើយ គឺចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តង បានរៀបចំឡើងនូវកម្មវិធីទស្សន៍ទាយគ្រាប់បាល់ក្នុងផេកប៊ូសស្រ្តង អតិថិជនប៊ូសស្រ្តងនឹងមានឱកាសឈ្នះប្រាក់រង្វាន់សរុបដល់ទៅ ១ម៉ឺនដុល្លារ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ដូចដែលអតិថិជនបានដឹងហើយថា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគុណភាពលំដាប់ថ្នាក់ពិភពលោកប៊ូសស្ត្រង បានឈ្នះមេដាយមាស៣ឆ្នាំផ្ទួនៗ 2019 2020 និងឆ្នាំ 2021 ក្រុមហ៊ុនបានសហការយ៉ាងពេញទំហឹងជាមួយនឹងស្ថានីយទូរទស្សន៍ CBS ដោយនាំមកនូវមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោក UEFA EURO 2020។
ដើម្បីលើកទឹកចិត្តដល់អថិតិជនប៊ូសស្រ្តងទាំងអស់ ក្រុមហ៊ុនបានបង្កើតកម្មវិធីទស្សន៍ទាយគ្រាប់បាល់ដែលមានប្រាក់រង្វាន់សរុបដល់ទៅ ១ម៉ឺនដុល្លារ និងមានរង្វាន់ផ្សេងៗជាច្រើនទៀតដូចជា៖ មួកសុវត្ថិភាពទំនើបប៊ូសស្រ្តង អាវយឺតប្រេនដ៏ស្រស់ស្អាត និងរង្វាន់អនុស្សាវរីយ៍ជាច្រើនរង្វាន់ទៀត។

អតិថិជនប៊ូសស្រ្តងទាំងអស់អាចចូលរួមទស្សន៍ទាយបានយ៉ាងសប្បាយពេញទំហឹងគ្រប់ៗគ្នា ដើម្បីឈ្នះរង្វាន់ងាយៗពីប៊ូសស្ត្រ ដោយគ្រាន់តែចូលទៅ Like Facebook ផេកប៊ូសស្រ្តង និងធ្វើតាមលក្ខខណ្ឌទស្សន៍ទាយក្នុងការ Live ជាការស្រេច។

ប្រយ័ត្នណា៎! កុំឲ្យប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះឃ្លាតឆ្ងាយពីដៃបងប្អូនទាំងអស់គ្នា។ កុំភ្លេចញ៉ាំភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្ត្រង ហើយទស្សន៍ទាយគ្រាប់បាល់ ជាការគាំទ្រក្រុមដែលជាidolរបស់លោកអ្នក ដើម្បីឈ្នះលុយសុទ្ធសរុប ១ម៉ឺនដុល្លារ និងរង្វាន់ផ្សេងៗជាច្រើនទៀតពីប៊ូសស្ត្រង៕

ភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តង ខ្លាំងជាង ថាមពលយូរជាង!

សូមទស្សនាវីដេអូ៖ https://www.youtube.com/watch?v=tehR2GApRH4