(ម៉ាឌ្រីដ)៖ ក្លិបបាល់ទាត់ Osasuna ដែលលេងនៅលីគកំពូល La Liga របស់អេស្ប៉ាញបានប្រកាសថា ខ្សែបម្រើ Jon Moncayola បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ១០ឆ្នាំជាមួយនឹងក្លិប។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

កីឡាករវ័យ ២៣ឆ្នាំដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពីថ្នាលយុវជនរបស់ក្លិបនោះ បានបង្ហាញខ្លួន ៤១លើកឲ្យក្លិប Osasuna កាលពីរដូវកាលមុន និងបានបង្ហាញខ្លួនក្នុងការប្រកួតទាំង ៣លើក នៃវគ្គជម្រុះតាមពូលនៃក្រុមអាយុក្រោម ២១ឆ្នាំអេស្បាញ នៅក្នុងព្រឹត្តិការណ៍ European Championship ក្នុងខែមីនា។

កីឡាកររូបនេះបានខកខានវគ្គជម្រុះក្នុងខែនេះ ដោយសារតែការធ្វើតេស្តវិជ្ជមាន COVID-19។

ក្លិប Osasuna បានបញ្ជាក់ដែរថា កិច្ចសន្យាកីឡាករ Jon Moncayola នឹងមានតម្លៃ ២២លានអឺរ៉ូ (២៦.៧៨លានដុល្លារអាមេរិក) សម្រាប់ ២រដូវកាលបន្ទាប់ មុនពេលត្រូវបានកាត់បន្ថយ មកនៅត្រឹម ២០លានអឺរ៉ូសម្រាប់យុទ្ធនាការ ៨រដូវកាលបន្ទាប់។

ករណីនេះវាមិនធម្មតានោះទេ ជាប្រភេទកិច្ចសន្យារយៈពេលវែងទាំងនេះ មិនមែនមិនធ្លាប់មាននោះទេ នៅក្នុងប្រទេសអេស្ប៉ាញ។ ខ្សែបម្រើ Saul Niguez របស់ក្លិប Atletico Madrid បានចុះកុងត្រារយៈពេល ៩ឆ្នាំក្នុងឆ្នាំ២០១៧ ខណៈដែលឆ្នាំដដែលនោះ កីឡាករ Andres Iniesta ត្រូវបានផ្តល់កិច្ចសន្យាអស់ ១ជីវិតដោយក្លិប FC Barcelona៕