(មែនឆេស្ទើ)៖ ក្លិបជើងឯក Premier League ដែលមានរហ្សនាម មេឃខៀវ Manchester City នៅពេលនេះបានបន្ថែមទឹកប្រាក់ ៧០លានផោនទៅកាន់អ្នកចាត់ការទូទៅ លោក Pep Guardiola សម្រាប់ចំណាយទៅលើការដោះដូរកីឡាករនៅទីផ្សារកីឡាករនារដូវក្តៅខាងមុខនេះ នៅពេលដែលកីឡាករវ័យក្មេងៗជាច្រើនកំពុងតែមានការចាប់អារម្មណ៍ពីសំណាក់ក្លិបក្នុងតំបន់អឺរ៉ុប។

ក្នុងនោះដែរ លោក Guardiola ក៏ចង់បានកីឡាករខ្សែប្រយុទ្ធជួរមុខសម្រាប់រដូវកាលបន្ទាប់ ខណៈបច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធ Harry Kane កំពុងស្ថិតក្នុងបញ្ជីរបស់អ្នកចាត់ការទូទៅចង់បានផងដែរ ស្របពេលកីឡាករខ្សែបម្រើ Jack Grealish ក៏ស្ថិតក្នុងគោលការនោះផងដែរ គ្រាដែលកីឡាករឆ្នើមដូចជា Raheem Sterling, Gabriel Jesus, Ilkay Gundogan និង Riyad Mahrez ក៏ស្ថិតក្នុងការចង់បានរបស់ក្លិបនៅលីគអេស្ប៉ាញ និងអ៉ីតាលី ដែលពួកគេសុទ្ធតែនៅសល់កិច្ចសន្យា ២ឆ្នាំទៀត។

លោក Pep ក៏បានលើកឡើងដែរថា «ក្លិបនឹងបន្តនាំមុខគូប្រជែង គ្រាដែលកីឡាករដែលមានតម្លៃថ្លៃអាចនឹងចាកចេញពីក្លិប» ហើយក្នុងនោះកីឡាករ Bernardo Silva រួមជាមួយខ្សែការពារ Aymeric Laporte ក៏ទទួលបានការកោតសរសើរផងដែរ ខណៈការផ្លាស់ប្តូរក៏ស្ថិតលើក្លិបក្នុងការសម្រេច បន្ទាប់ពីមិនសូវបានបង្ហាញខ្លួនទៀងទាត់កាលពីរដូវកាលមុន៕