(ភ្នំពេញ)៖ អបអរសាទរ ដល់អតិថិជនមហាសំណាង នៅរាជធានីភ្នំពេញម្នាក់ទៀតហើយ ដែលបានឈ្នះរង្វាន់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ។ ក្រុមហ៊ុនសែលកាត បាននាំយករង្វាន់លុយសុទ្ធ៩ម៉ឺនដុល្លារ ទៅប្រគល់ដល់ផ្ទះអតិថិជនដែលបានឈ្នះតែម្តង។

អ្នកមានសំណាងមហាសាលនេះ មានឈ្មោះថា យិន ច័ន្ទធួន លោកជាមន្ត្រីយោធាជាន់ខ្ពស់ មានអាស័យដ្ឋាននៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់លុយសុទ្ធ៩០,០០០ដុល្លារ ពីកម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពីសែលកាត។ លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ និងសំណាងទាំងនេះ នៅតែបន្តរកម្ចាស់ឲ្យមកទទួលបន្តទៀត។

តើអ្នកមានបំណងប្រាថ្នាអ្វីខ្លះដែរ? ទិញផ្ទះថ្មី! ឡានថ្មី! សម្លៀកបំពាក់ថ្មីៗ! អាហារឆ្ងាញ់ៗ ដែលអ្នកចូលចិត្ត និងសាលារៀនល្អៗសម្រាប់កូនជាទីស្រលាញ់របស់អ្នក!
ជីវិតពោរពេញដោយសំណាង អ្នកអាចស្វែងរកសំណាងរបស់អ្នកក្នុងកម្មវិធី ឈ្នះលុយសុទ្ធ 10,000 ដុល្លាររៀងរាល់ថ្ងៃ ពីសែលកាត! អ្នកឈ្នះបន្ទាប់អាចជាអ្នក! តោះ នៅចាំអីទៀត?

ផ្ញើសារ ឬតេទៅលេខ 8888 រួច ចុចលេខ1 ដើម្បីចូលរួមលេងរាល់ថ្ងៃ, ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ។ កម្មវិធីឈ្នះ១០,០០០ដុល្លារ រៀងរាល់ថ្ងៃរបស់សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជន នូវឱកាសឈ្នះទឹកប្រាក់ចំនួន១០,០០០ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់១០ ម៉ឺនដុល្លារឯណោះ។

កុំភ្លេចរង់ចាំទស្សនាការចាប់រង្វាន់ ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង៧ល្ងាច ជារៀងរាល់ថ្ងៃ និងមានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕